កីឡាការិនីវ័យក្មេងអង់គ្លេស ឈ្នះពាន US Open ជាប្រវត្តិសាស្ត្ររយៈពេល៤៤ឆ្នាំ

កីឡាការិនីអង់គ្លេស Emma Raducanu បានក្លាយជាអត្តពលិកក្មេងជាងគេ និងដំបូងគេ ក្នុងប្រវត្តសាស្រ្ត ចាប់តាំងពីអតីតលោកស្រី Virginia Wade ធ្វើបានពាន Wimbledon កាលឆ្នាំ១៩៧៧ រយៈពេល ៤៤ឆ្នាំ ដែលដណ្តើមបានពាន US Open 2021 កម្រិតលំដាប់ Grand Slam ក្រោយយកឈ្នះ Leylah Fernandez ។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១២ ខែកញ្ញានេះ ។


កីឡាការិនីវ័យ ១៨ឆ្នាំ Emma បានយកឈ្នះ Leylah Fernandez ២សិត០ ក្នុងលទ្ធផល ៦-៤ និង ៦-៣ នៅផ្តាច់ព្រ័ត្រ នាទីលានទឹកដីសហរដ្ឋអាមេរិក ។
គួរបញ្ជាក់ថា ជ័យជម្នះរបស់ Emma ទទួលបានពាន US Open 2021 រួមទាំងប្រាក់រង្វាន់ចំនួន ១,៨លានផោន បូកបន្ថែមទឹកប្រាក់ដែលបានឈ្នះក្នុងវគ្គជម្រុះផ្សេងទៀតផងដែរ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner