នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ចាប់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ មានជនសង្ស័យ២នាក់ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ចាប់ខ្លួននៅចំណុចផ្សេងៗគ្នា ។

ករណីទី១ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោ២១ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីរក្សាទុកដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ជនសង្ស័យ១នាក់ ឈ្មោះ ស៊ុន ប៊ុនណាវី ភេទប្រុស អាយុ៣៣ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (ដកហូតក្រាម០១កូនថង់តូច) ។

ករណីទី២ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោ២១ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ជនសង្ស័យ១នាក់ ឈ្មោះ សេន សុបញ្ញា ភេទប្រុស អាយុ១៦ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅសង្កាត់គីឡូតិ៍ម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (ពិនិត្យទឹកនោម) ។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner