សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់ជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពលួចកាត់ខ្សែរភ្លើងនិងគ្រឿងម៉ាស៊ីនត្រជាក់

ភ្នំពេញ ៖ ជនសង្ស័យចំនួន៤ នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍អូបែកក្អម នៃអធិការខណ្ឌសែនសុខធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីពួកគេធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនិងគ្រឿងម៉ាស៊ីនត្រជាក់បានសម្រេច នៅចំណុចផ្ទះ ណូគារ តាមបណ្ដោយផ្លូវ២០០៤ កែងនិងផ្លូវ២៧១ ក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ រួចដឹកតាមម៉ូតូសណ្ដោងរម៉ករត់គេចខ្លួន ត្រូវបានកម្លាំងសមត្ថកិច្ចដេញព័ទ្ធចាប់បាននៅចំណុចស្ពានប្រឡាយលូទឹកស្អុយ កាលពីវេលាម៉ោង១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ២០២១។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនសង្ស័យទាំង៤ នាក់ខាងលើនេះ បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនិងគ្រឿងម៉ាស៊ីនត្រជាក់និងរបស់របរផ្សេងទៀត នៅចំណុចទីតាំងកើតហេតុខាងលើជាញឹកញាប់ កន្លងមកហើយ តែកម្លាំងសមត្ថកិច្ចតាមចាប់មិនបាន។ប្រភពបន្តទៀតថា លុះដល់ថ្ងៃកើតហេតុខាងលើ សមត្ថកិច្ចបានដាក់កម្លាំងត្រៀមព័ទ្ធចាប់ ដោយដឹងថាជនសង្ស័យបានមកធ្វើសកម្មភាពលួចទៀត ស្រាប់តែដល់ម៉ោងកើតហេតុខាងលើក៍ឃើញជនសង្ស័យចំនួន៣នាក់បាន យកសម្ភារៈដែរលួចបាន ចេញពីទីតាំងខាងលើបានដាក់លើម៉ូតូសណ្ដោងរឺម៉កមួយគ្រឿងរួចបើកគេចខ្លួន ខណ:នោះដែរកម្លាំងសមត្ថកិច្ចធ្វើការដេញចាប់រហូតដល់ចំណុចស្ពានប្រឡាយលូទឹកស្អុយ ធ្វើការឃាត់ខ្លួនបាន៣នាក់ភ្លាមៗ បន្ទាប់មកសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងសួរនាំជនសង្ស័យ បានឈានទៅដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតរួមនិងម៉ូតូមួយគ្រឿង។ក្រោយមកសមត្ថកិច្ចធ្វើការឆែកឆេរនៅក្នុងការ៉ុងដាក់នៅក្នុងរឺម៉ក មានសម្ភារៈ រួមមានខ្សែភ្លើងនិងគ្រឿងម៉ាស៊ីនត្រជាក់មួយចំនួន។និងឧបករណ៍សម្រាប់ធ្វើសកម្មភាពមួយចំនួនផងដែរ។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង៤នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អមធ្វើការសួរនាំ រួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner