កម្មវិធីតម្រង់ទិស និងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញរបស់វិទ្យាស្ថាន ថាក់ គ្លូប៊ល

រាជធានីភ្នំពេញ៖ កម្មវិធីតម្រង់ទិស និងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញរបស់វិទ្យាស្ថានថាស់ គ្លូប៊ល បានប្រព្រឹត្តិទៅក្រោម អធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈប្រព័ន្ធZoom។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងអបអរសាទរ ដល់ការផ្ដល់អាហារូបករណ៍លើកដំបូងរបស់វិទ្យាស្ថាន ព្រមទាំងអបអរសាទរដល់សិស្ស និស្សិត ៧៥នាក់ដែលទទួលអាហារូបករណ៍១០០% ក្នុងនោះ អាហារូបករណ៍ ២៥នាក់ ត្រូវបានផ្តល់ជូនដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា សិស្សនិស្សិតដែលទទួលអាហារូបករណ៍នឹងសិក្សាលើជំនាញបច្ចេកវិទ្យាធំៗបី ការអភិវឌ្ឍកម្មវិធី និងវេបសាយ( Web/App Development) ការរចនាUI/UX(UX/UI Design) និងទីផ្សារឌីជីថល(Digital Marketing ) ដោយទទួលមូលនិធិពីប្រទេសជប៉ុន។

ក្រោមការសហការណ៍ឧបត្ថម្ភពីប្រទេសជប៉ុន និងការជួយជ្រោមជ្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា វិទ្យាស្ថានថាក់ គ្លូប៊ល ត្រូវបានបង្កើតឡើង និងដឹកនាំដោយយុវនារីវ័យក្មេងម្នាក់របស់កម្ពុជា និងក្រុមការងារបច្ចេកទេសដែលសុទ្ធតែជាយុវជន យុវនារីខ្មែរ ដែលនេះគឺជារឿងដ៏គួរឲ្យអបអរសាទរក្រៃលែង។ នេះជាសាក្ខីភាពមួយទៀតដែលឆ្លុះបញ្ចាំងអំពីគុណភាពរបស់យុវជន និងជនជាតិខ្មែរ នៅលើគ្រប់វិស័យ និងជាពិសេសការអប់រំបែបឌីជីថល។

ផ្លៀតក្នុងឱកាសនេះឧត្តមបណ្ឌិតសភាចារ្យមានប្រសាសន៍ថា ក្រសួង សង្ឃឹមថាក្មួយៗនឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីក្លាយខ្លួនទៅជាធនធានដ៏សំខាន់មួយរបស់ជាតិមាតុភូមិរបស់យើង។ ការដែលក្មួយៗបានក្លាយទៅជាធនធានដ៏មានតម្លៃប្រកបដោយចំណេះដឹង និងភាពថ្លៃថ្នូរ ក្មួយៗមិនត្រឹមតែបានជួយខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួនតែប៉ុណ្ណោះទេ តែក្មួយៗបានធ្វើឲ្យប្រទេសជាតិរបស់យើងមានមោទនភាពទៀតផង។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner