លោក នុត ពុធដារ៉ា បន្តចុះពិនិត្យការរៀបចំបើកការបង្រៀន និងរៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅភូមិសាស្ត្រដែលមានហានិភ័យទាប ក្នុងស្រុកល្វាឯម
កណ្តាល ៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំលោក លោកស្រីតំណាងមន្ទីរអង្គភាព គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ ចុះពិនិត្យការរៀបចំបើកការបង្រៀន និងរៀន តាមបណ្តុំគ្រឹះស្ថានសិក្សាសាធារណៈ នៅភូមិសាស្ត្រដែលមានហានិភ័យទាប នៅទូទាំងស្រុកល្វាឯម និងបានបន្តចុះពិនិត្យការរៀបចំមណ្ឌលចត្តាឡីស័ក ព្រមទាំងសំណេះសំណាល ជាមួយគណៈគ្រប់គ្រងសាលារៀន និងលោកគ្រូអ្នកគ្រូ និងកងកម្លាំងការពារផងដែរ ៕ ដោយ / គ្រី សម្បត្តិ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕





