ម៉ាក់ ស្រីរ័ត្ន ចង់បង្ហាញឲ្យឪពុកម្ដាយមើលឃើញពីភាពជោគជ័យរបស់ខ្លួន ក្រោយក្លាយជាកីឡាការិនីជម្រើសជាតិទៅហ្វឹកហាត់ នៅចិន

ម៉ាក់ ស្រីរ័ត្ន ជាក្មេងស្រីក្នុងគ្រួសារមានជីវភាពក្រក្រី បានតស៊ូជំនះឧបសគ្គពីខ្ចីកង់ក្លឹបជិះមកហ្វឹកហាត់ រហូតក្លាយកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជា ផ្នែកនារី ត្រូវបានសហព័នកីឡាបាល់ទាត់កម្ពុជា ជ្រើសរើសជាបេក្ខភាពក្នុងចំណោមកីឡាការិនីបាល់ទាត់នារី២២នាក់ ចេញទីហ្វឹកហាត់ នៅសាធារណប្រជាមានិតចិន ដើម្បីពង្រឹងអភិវឌ្ឍសមត្ថភាព ត្រៀមប្រជែងដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។


ក្រោយជាប់ក្នុងបញ្ជីឈ្មោះកីឡាការិនីជម្រើសរើសជាតិ ក្នុងតួនាទីជាអ្នកចាំទីម៉ាក់ ស្រីរ័ត្ន បានប្រាប់ថា « ខ្ញុំមិនដែលស្រមៃថាបានទៅហ្វឹកហាត់ នៅសាធារណប្រជាមានិតចិននោះទេ ? តែបែជាទទួលឱកាសបាននេះទៅវិញ ។ ខ្ញុំពិតជាសប្បាយចិត្តរកអ្វីមកព្រៀបផ្ទឹមបានឡើយ ។ » ស្រីរ័ត្ន បន្ថែមទៀតថា ហ្វឹកហាត់ដំបូងគឺសុំម៉ូតូមិត្តភ័ក្ដជិះ ក្រោយមកមិត្តម្នាក់នោះក៏ឈប់ហាត់ ស្រីរ័ត្ន នៅតែមិន បោះបង់ក៏សម្រេចចិត្តខ្ចីកង់ក្លឹប ដើម្បីជាមធ្យោបាយធ្វើដំណើរទៅហាត់បាល់ទាត់ នៅកីឡដ្ឋាន RSN ពីផ្ទះជួលម្ដុំ ផ្លូវ២០០២ ទៅមកជារាល់ថ្ងៃ ។ ថ្ងៃខ្លះត្រូវហាត់ដល់យប់ ជិះកង់តែម្នាក់ឯងមកផ្ទះវិញ ក៏នៅតែតស៊ូដោយសារតែទឹកចិត្តស្រលាញ់ ដើម្បីចង់ក្លាយជាកីឡាការិនីជម្រើសជាតិកម្ពុជា ។


ម៉ាក់ ស្រីរ័ត្ន បានបង្ហើបទៀតថា ឱកាសចេញទៅចិនលើកនេះ នឹងអាចបង្ហាញឲ្យឪពុកម្ដាយមើលឃើញពីភាពជោគជ័យរបស់ខ្លួន ។ ដោយធ្លាប់ត្រូវបានពួកគាត់អោយប្រឹងប្រែងរៀនសូត្រ ជាជាងលេងបាល់ទាត់ ។ សម្រាប់ឱកាសចេញទៅពង្រឹងសមត្ថភាពចិនលើកដំបូងនេះ ត្រូវបាន ម៉ាក ស្រិរ័ត្ន បញ្ជាក់ថា គឺជាជោគជ័យមួយ ដោយសារតែឪពុកម្ដាយរបស់នាង បានលើកទឹកចិត្ត និងជម្រុញបន្ថែមឲ្យខំប្រឹងប្រែងឈានទោសម្រេចក្តីស្រម៉ៃ ដើម្បីនាំកិត្តិយសជូនខ្លួនឯង ក្រុមគ្រួសារ ជាពិសេសមោទនភាពជូនជាតិពីព្រឹត្តការន៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ជាប្រវត្តិសាស្រ្តដំបូងសម្រាប់កម្ពុជា ។


សូមបញ្ជាក់ថា ម៉ាក់ ស្រីរ័ត្ន ជាកីឡាការិនីលេងឲ្យក្លឹបភ្នំពេញក្រោន តាំងនៅដើមឆ្នាំ២០១៨មក រហូតត្រូវបានសហព័នកីឡាបាល់ទាត់កម្ពុជា ជ្រើសរើសជាបេក្ខភាពក្នុងចំណោមកីឡាការិនីបាល់ទាត់នារី២២នាក់ ចេញទីហ្វឹកហាត់ នៅសាធារណប្រជាមានិតចិន ត្រៀមស៊ីហ្គេម នៅកម្ពុជា ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner