ឈ្មោះ អុឹង សោភ័ណ្ឌ រងការចោទប្រកាន់ពីប្រជាពលរដ្ធថា បង្អាក់ក្នុងការប្រកាសបិទ ផ្សាយម្ចាស់ កម្ម សិទ្ធិ ស្រប ច្បាប់ ខណៈសំណូមពរអាជ្ញាធរខេត្តសៀមរាប ពិនិត្យករណីនេះ

សៀមរាប៖ ប្រជាពលរដ្ឋដែលរស់នៅ នឹង មាន មានដីធ្លីស្ថិតនៅភូមិទាំង៨ នៃឃុំកណ្តែក ស្រុកប្រាសាទ គង ខេត្ត សៀមរាប សូមសំណូមពរដល់ថ្នាក់ដឹកនាំខេត្តសៀមរាប ជួយពន្លឿនក្នុងការប្រកាសបិទ ផ្សាយ ដេីម្បី ចែក ប័ណ្ណម្ចាស់ កម្ម សិទ្ធិ ស្រប ច្បាប់ដល់ ប្រជាពលរដ្ឋ ផង ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប លេខ១២៦៨/១៩ សជណ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ស្តីពីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់ធ្វើការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ។

ក្នុងសេចក្ដីជូនដំណឹងរដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដល់សាធារណជន គ្រប់មន្ទីរអង្គភាពជំនាញ ស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ភូមិគោកត្នោត និង ភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឲ្យបានជ្រាបថាដើម្បីអនុវត្តតាមខ្លឹមសារអនុក្រឹត្យ សារាចរណែនាំ និងសេចក្តីសម្រេចខាងលើ គណៈកម្មការរដ្ឋបាលនឹងធ្វើពិធីប្រកាសបើកតំបន់វិនិច្ឆ័យ ភូមិគោកត្នោត និងភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាតំបន់ធ្វើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នាវេលាម៉ោង ០៨និង៣០នាទីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបរិវេណសាលាឃុំកណ្តែក ។

សូមបញ្ជាក់ផងដែរ ការចុះវាស់វែងពីមន្រ្តី សុរិយោដី ដេីម្បី ចុះជា បញ្ជី ដី ប្រពន្ឋ័ (Lmap) តាំង ពី ថ្ងៃ ទី ០៨ ខែតុលា ឆ្នាំ ២០១៩ មក រហូត ដល់ពេល នេះ មានរយះពេលជិត២ឆ្នាំហើយបានចំនួន ៨ភូមិ ក្នុងនោះមាន ១-ភូមិគោកត្នោត ២-ភូមិល្អក់ ៣-ភូមិត្រាង ៤-ភូមិស្ពានក្អែក ៥-ភូមិអូរ ៦-ភូមិច្រេស ៧-ភូមិឃុនមោឃ ៨-ភូមិត្រពាំងទឹម។ តាមប្រភពព័ត៌មានច្បាស់ការបានបង្ហើបឲ្យដឹងថា ការយឺតយ៉ាវក្នុងការប្រកាសបិទផ្សាយនេះ គឺមានមន្ត្រីសាលាខេត្តម្នាក់ ឈ្មោះ អុឹង សោភ័ណ្ឌ មានតួនាទីជា នាយក ទីចាត់ការ អន្តរ វិស័យ ដែល ចេះគ្រប់ រឿង តែងតែ លូក ដៃ ចូល បង្អាក់ លេី កិច្ច ការ ជំនាញ របស់ មន្ត្រី សុរិយោដី ទេីប មានការ យឺតយ៉ាវ ក្នុងការបិទផ្សាយដេីម្បីចែកប័ណ្ណជូន ដល់បងប្អូនប្រជាពលរដ្ឋ ទាំង ៨ភូមិ បែបនេះ។

បងប្អូនប្រជាពលរដ្ឋសូមសំណូមអាជ្ញាធរពាក់ព័ន្ធក៏ដូចជាថ្នាក់ដឹកនាំខេត្តជួយពិនិត្យមើលបុគ្គលឈ្មោះ អុឹង សោភ័ណ្ឌ នេះផងដោយកន្លងមក នៅក្នុងអង្គប្រជុំផ្លូវ ម្តងៗលើកឡើងតែផលអវិជ្ជមាន ជំទាស់គ្រប់ផ្លូវ ធ្វើអោយអង្គប្រជុំប្រើរយះពេលវែង ដំណើរការទៅមុខមិនកើត មិនសំរេចលទ្ធផលផ្លែផ្តាអ្វី មិនមានឆន្ទៈចូលរួមពន្លឿនការងារចុះបញ្ជីដីធ្លីរបស់ប្រជាពលរដ្ឋអោយដំណើរការបានរលូន ចូលរួមអភិវឌ្ឍន៍ស្ថាបនាជាតិក្នុងនាមខ្លួនជាមន្ត្រីរាជការសារធារណ ចូលរួមលើស្ទួយជំរុញការងារទិសដៅគោលនយោយបាយរបស់ រាជរដ្ឋាភិបាល ឡើយ។ បន្ថែមទៀតនោះមានព័ត៌មានលេចលឺថា បុគ្គលរូបនោះដើរកាងសំណង់អត់ច្បាប់ឲ្យដំណើរការសាងសង់យ៉ាងរលូន ចំណែកសំណង់មានច្បាប់ពីសុរិយោដីហេីយ ក៏មិនអាចសាងសង់បានដែរបើពុំមានការឯកភាពពីលោក អុឹង សោភ័ណ្ឌ។ បើបងប្អូនប្រជាពលរដ្ឋ សុំច្បាប់សាងសង់តាមរយះលោក អុឹង សោភ័ណ្ឌ គឺស៉ីដាច់លុយ មិនចេញច្បាប់ឲ្យឡើយ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិទាំង០៨ ស្ថិតនៅឃុំសណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានចម្ងល់ថា ហេតុអ្វី បាន ជា ប្រព័ន្ធ Lmap ចុះរយះ ពេល ២ឆ្នាំ ហេីយ មិន មាន ការ បិទ ផ្សាយ ដេីម្បី ចែក បណ្ណ័ ដល់ ប្រជាពលរដ្ឋ ដែល ត្រូវ ការ ប្រើប្រាស់ ជាម្ចាស់ កម្ម សិទ្ធិ ស្រប ច្បាប់ ក្នុង ការ លក់ ដូរ ឬដាក់ បញ្ចាំ ធនាគារ ដែល មាន ការ ប្រាក់ ទាប ដេីម្បី យកប្រាក់មករកសុី និង និងដោះស្រាយបញ្ហាជីវភាពដែលប៉ះពាល់ធ្ងន់ធ្ងរដោយ ជម្ងឺCovid-19កំពុងរីករាលដាល ។

ជាចុងក្រោយ ប្រជាពលរដ្ឋបានរអ៊ូរទាំថា បេីមានមន្រ្តី ដូច ឈ្មោះ អុឹង សោភ័ណ្ឌ នេះតេីអោយយេីងខ្ញុំ ជា ប្រជាពលរដ្ឋ សង្ឃឹម អ្វី ? មាន តែ ពឹង លើ កិច្ច អន្តរាគមន៍ ពី ប្រមុខ រដ្ឋាភិបាល ដែល មាន សម្តេច ទាំង ទ្វេ សុំជួយពួកយេីងខ្ញុំ ដែល ជា ប្រជាពលរដ្ឋ ទាំង ៨ភូមិ ដែល រស់នៅ ក្នុង ឃុំ កណ្តែក ស្រុក ប្រាសាទ បាគង ខេត្ត សៀមរាប ដែល តែង តែ បោះឆ្នោត គាំទ្រ គណបក្សប្រជាជនគ្រប់អាណត្តិមក សូម គោរព ជូនពរ អោយ សម្តេច ទាំង ទ្វេ និង បុត្រា បុត្រី ចៅប្រុស ចៅស្រី មាន សុខភាព ល្អ មាន ជោគជ័យ លើ គ្រប់ ភារកិច្ច ដេីម្បី ដឹកនាំ ប្រទេស កម្ពុជា អោយ មាន សុខ សន្តិភាព និង កាន់ តែ មាន ភាព រីក ចម្រើន ឡើង តទៅទៀត ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner