ចិនសន្យាផ្តល់ជំនួយឥតសំណងចំនួន ២៧០ លានដុល្លារ និងវ៉ាក់សាំង ៣លានដូស ឲ្យកម្ពុជាថែមទៀត

ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ បានមានប្រសាសន៍ថា នេះគឺជាដំណើរទស្សន កិច្ចផ្លូវរដ្ឋ របស់លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន មកប្រទេសកម្ពុជា ជាលើកទី២ ក្នុងរយៈពេលមិនដល់១ឆ្នាំផង ជាពិសេសនៅក្នុងកាលៈទេសៈដ៏លំបាក ការបញ្ជាក់នេះ បានធ្វើឡើងក្រោយជំនួបជាមួយឯកឧត្តម វ៉ាង យី នៅរសៀល ថ្ងៃទី១២ ខែកញ្ញាឆ្នាំ ២០២១ នេះ នៅទីស្តីការក្រសួង។

ដំណើរទេស្សនកិច្ចរបស់ ឯកឧត្តម វ៉ាង យី មកកានកម្ពុជាគឺជាជំហានថ្មីមួយទៀតដ៏សំខាន់នៅក្នុងទំនាក់ ទំនងទ្វេភាគី(កម្ពុជា-ចិន)ដ៏សំបូរបែប និងបន្តពង្រឹងនូវមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ
ក៏ដូចកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន បានបញ្ជាក់បន្ថែមថា៖ កន្លងមកឯកឧត្តមធ្លាប់បានពិភាក្សាជាមួយឯកឧត្តមម វ៉ាង យី ក្នុងដំណើរទស្សកិច្ចនៅប្រទេសចិនកាលពីខែមិថុនាកន្លងទៅប្រកបដោយ លទ្ធផលផ្លែផ្កាទាំងបញ្ហាទ្វេភាគីនិងបញ្ហាលក្ខណៈតំបន់នឹងពហុភាគីផងដែរ។ឧបនាយករដ្ឋមន្ត្រី បានកត់សំគាល់ដោយរីករាយថាទំនាក់ទំនងនិងមិត្តភាពជិតស្និទ្ធរវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរ (កម្ពុជា -ចិន)គឺបានរួមចំណែកដ៏សំខាន់ នៅក្នុងការពង្រឹងសេដ្ឋ កិច្ច សហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ នៅក្នុងដំណាក់កាលថ្មី ក៏ដូចជាការរួមចំណែកនៅក្នុងកិច្ចប្រឹងប្រែងរួម ក្នុងការកសាងនូវសហគមន៏ ជោគវាសនារួមដើម្បី ផលប្រយោជន៏ប្រជាជនប្រទេសទាំងពីរ។


តាមរយៈនៃដំណើរទស្សនៈកិច្ចរបស់ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នាពេលនេះបានសន្យាឧបត្ថម្ភវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ចំនួន៣លានដូសបន្ថែមទៀត ហើយគ្មានប្រទេសណានៅលើពិភពលោកបានជួយកម្ពុជា ដូចចិនជួយកម្ពុជាទេ ពិសេសការអភិវឌ្ឍរបស់ កម្ពុជាលើគ្រប់វិស័យពុំអាចកាត់ផ្តាច់ចេញពីជំនួយឧបត្ថម្ភនិងការគាំទ្ររបស់មហាមិត្តចិន នោះបានឡើយ។

គួររំលឹកថានៅក្នុងជំនួបនេះដែរប្រមុខការទូតប្រទេសទាំងពីរ បានពិភាក្សាគ្នាអំពីមធ្យោបាយដើម្បីធ្វើយ៉ាងណាពង្រឹងបន្តទៀត លើកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ -វិស័យការពារជាតិ សន្តិសុខ និងការអភិវឌ្ឍន៏សេដ្ឋកិច្ចក៏ដូចជា ពាណិជ្ជកម្ម វិនិយោគ ដែលក្នុងនោះឯកឧតម វ៉ាង យី សន្យាថា- ចិននឹងខិតខំធ្វើយ៉ាងណាឲ្យកសិផល កសិកម្មកម្ពុជា មានចំនួនកាន់តែច្រើន ចូលទៅកាន់ទៅទីផ្សារប្រទេសចិន និងវិស័យ វប្បធម៌ ទេសចរណ៍ ,សិក្សាធិការ ក៏ដូចជាសុខាភិបាលសាធារណៈផងដែរ៕ដោយ/សួង ពិសិដ្ឋ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner