មន្ត្រីជំនាញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដុំពកសត្វគោក្របី ជូនប្រជាពលរដ្ឋនៅក្នុងឃុំព្រៃមូល ស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងយុទ្ធនាការបើកការចាក់វ៉ាក់សាំងការពារជំងឺសត្វគោក្របីជូនបងប្អូនប្រជាពលរដ្ឋ ក្នុង ភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរ នាព្រឹកថ្ងៃទ១៣ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ប៊ន សុភី អភិបាល រងខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា ក្រៅពីការយកចិត្តទុកដាក់ចាក់វ៉ាក់សាំងការពារជំងឺកូវីត ១៩ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្តក៏មិនភ្លេច យកចិត្តទុកដាក់ ក្នុងការចាក់វ៉ាក់សាំង ដល់សត្វគោក្របី ជូនប្រជាពលរដ្ឋ ការពារពីជំងឺដុំពកដ៏កាចសាហាវនោះដែរ ព្រោះតែសត្វពាហនៈទាំងនោះជាកម្លាំងអូសទាញក្នុងរបរកសិកម្មដ៏សំខាន់។

លោកជំទាវអភិបាលរងខេត្តកំពង់ឆ្នាំងបន្តថា ថ្ងៃនេះក្រុមមន្ត្រីជំនាញផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានចុះមកចាក់វ៉ាក់សាំងការពារជំងឺដុំពក ដែលកើតឡើងលើសត្វគោរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីការពារជំងឺឆ្លងលើសត្វមួយនេះ ព្រោះថាបើយើងមិនយកចិត្តទុកដាក់ទេវានឹងធ្វើឲ្យខាតបង់ ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋជាក់ជាមិនខានឡើយ ។

ជាមួយគ្នានេះសូមបងប្អូនយកចិត្តទុកដាក់ថែរក្សាការពារសត្វរបស់បងប្អូនតាមការណែនាំរបស់មន្ត្រីជំនាញ ដើម្បីកុំឱ្យកើតជំងឺ ដុំពកលើស្បែក សត្វគោក្របី ដែលកំពុងតែកើតឡើងនៅទូទាំងប្រទេស និងដោយ ឡែកខេត្តកំពង់ឆ្នាំងផងដែរ ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា គិតមកដល់ថ្ងៃនេះខេត្តកំពង់ឆ្នាំង មានសត្វគោ កើតជំងឺដុំពក៊ជាង ៤ពាន់ក្បាលហើយ ក្នុងនោះយើងបានព្យាបាលជាសះស្បើយជាង ២ពាន់ក្បាលផងដែរ ។ ជាមួយគ្នានេះសូមបងប្អូនយកចិត្តទុកដាក់ប្រុងប្រយ័ត្នចំពោះសត្វដែលប្រឈម មានដូចជាគោរលូតកូនគោ វាងាយនឹងងាប់ បើកើតជំងឺដុំពកលើស្បែកនេះ ។ កន្លងមកមន្ត្រីជំនាញ ធ្លាប់តែចាក់វ៉ាក់សាំងការពារជំងឺឆ្លងដូចជាអុតក្តាម ជំងឺសាទឹក និងជំងឺផ្សេងៗទៀត ប៉ុន្តែថ្ងៃនេះមន្ត្រីជំនាញបានចាក់វ៉ាក់សាំងការពារជំងឺដុំពក លើសត្វគោក្របី ជូនបងប្អូនប្រជាពលរដ្ឋ ។

មន្ត្រីជំនាញ ផលិតកម្ម និងបសុព្យាបាលខេត្តបានបញ្ជាក់ថា ក្រោយពីចាក់វ៉ាក់សាំងដល់សត្វ គោក្របី ចំនួន ២០០ ក្បាល មន្ត្រីជំនាញនៅបានចែកថ្នាំសម្រាប់ព្យាបាលលើសត្វគោក្របី និងបាញ់ថ្នាំសម្លាប់មេរោគតាមក្រោលគោក្របីជូនបងប្អូនប្រជាពលរដ្ឋផងដែរ ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner