ពលរដ្ឋមានៈរករ៉ែមាសនៅម្តុំកន្លែងលំបាក់ថ្មភ្នំដូងព្រះនៅក្រុងសិរីសោភ័ណ អាជ្ញាធរបារម្មគ្រោះថ្នាក់ជាយថាហេតុ

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋកុំអោយរករ៉ែមាស់នាកន្លែងការដ្ឋានកាយភ្នំដែលមានលំបាក់ថ្មទាំងផ្ទាំងៗកន្លងមក ត្រូវបានមន្ត្រីអាជ្ញាធរមានសមត្តកិច្ចបានបន្តចុះហាមឃាត់ ព្រោះបារម្មគ្រោះថ្នាក់ជាយថាហេតុ ។    ប៉ុន្តែដោយក្តីលោភលន់ចង់បានលាភសក្ការៈ អ្នកស្រុកដែលផ្អូកផ្អើលទាំងនោះ មិនស្តាប់តាមការណែនាំឡើយ ។
បាតុភាពនោះផ្ទុះខ្លាំងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នៅចំណុចភ្នំដូងព្រះស្ថិតភូមិ/សង្កាត់ អូរអំបិលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ក៏ដូចលោកវរសេនីយ៍សុី ឌី អធិការនគរបាលក្រុងបានប្រាប់សារព៌ត័មានថា៖ មានប្រជាពលរដ្ឋរាប់សិបនាក់បាននាំគ្នាទៅរករ៉ែមាសនៅកាដ្ឋានកាយដីភ្នំក្នុងគម្រោងកសាងពហុកីឡាដ្ឋានខេត្តបន្ទាយមានជ័យ ។

 សូមរំលឹកថា កាលពីដើមខែធ្នូឆ្នាំ២០១៩  មានបាតុភូតលំបាក់ផ្ទាំងថ្មភ្នំដ៏ខ្លាំងលាន់ឰដូចរញ្ជួយដី ហើយបងប្អូនប្រជាពលរដ្ឋនៅសហគមន៍ជនពិការក្រីក្រនោះក៏បានសុំមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមនន៍។   នោះមកពីមានហានីយភ័យឬប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរពីលំបាក់ផ្ទាំងនិងដុំថ្មភ្នំធំៗ ។ ក្រោយការណែនាំនិងហាមឃាត់ពីមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចនោះ គេឃើញមានប្រជាពលរដ្ឋ២០ -៣០ នាក់ បានព្រមចេញពីកន្លែងហានីយភ័យមួយរយៈខ្លី។ ប៉ុន្តែនៅមានពលរដ្ឋជាង២០នាក់ទៀតមិនចាក់ចេញទេ  លើកលែងតែពេលយប់ ដែលពួកគេបានត្អូញត្អែរនិងឌីដងទៅមន្ត្រីអាជ្ញាធរនិងអ្នកសារព៍ត៌មានថា ៖ សហគមន៍គ្រួសារជនពិការនិងជនក្រីក្រចម្រុះរបស់ខ្លួនក្រីក្រណាស់ ហើយកម្រនឹងមានមន្ត្រូីអាជ្ញាធរមានសមត្ថកិច្ចណាមើលឃើញ ។

ម្យ៉ាងពួកខ្លួនទើបសុបិនឃើញ ហើយជាក់ស្តែងក៏កឃើញរ៉ែមាស  រួចក៏នាំគ្នាទៅរើស ប្រមូលនិងកើបលក់អោយឈ្មួញដែលទៅប្រចាំការទិញ។ ក្នុងតម្លៃដីជាប់រ៉ៃមាស១កំបង់(ខ្បង់និងដៃ)បានថ្លៃពី២ទៅ៣មឺុនរៀលឬ១គីឡីក្រាមដីលាយរ៉ៃមាសលក់បានតំលៃ៥ទៅ៦ម៉ឺនរៀល។ឬអាចថា ក្នុង១ថ្ងៃៗងាចដោះស្រាយជីវិភាពគ្រួសារយ៉ាងស្រួល។

ពលរដ្ឋរស់នៅម្តុំនោះ មិនសប្បាយចិត្តឡើយពេលមានមន្ត្រីនិងអ្នកសារព៍ត៌មានចូលទៅធ្វើការនៅទីនោះ  ហើយក៏មិនចង់សហការឬផ្តល់ព៍ត៌មានឡើយ។ពួកគេនៅបានចំអកអោយមន្ត្រីនិងអ្នកសារព៍ត៌មានថា ៖ តើមកទល់ពេលជាក់ស្តែងផ្ទាំងថ្មភ្នំនោះបានបាក់ស្អីទៀតទេ ? ពោលដ្ឋបានបន្តថា ៖ រវាងជីវភពក្រីក្រតោកយ៉ាក  ហើយគ្រាន់តែប្រឈមនឹងគ្រោះថ្នាក់ថ្មភ្នំបាក់សង្កត់ និងបានផល់ចិញ្ចឹមជីវិតសម្បូរសប្បាយ តើអោយពួកគាត់សម្រេចចិត្តយ៉ាងពា? ម្យ៉ាងទីតាំងនោះ  ជាដីភ្នំរដ្ឋិធម្មជាតិ  ហើយនៅជាប់ផ្ទះនៃសហគមន៍ពួកខ្លួន ផងដែរ ៕ ធ.ដ

ដោយ៖ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner