តំណាងបស់ក្រុមហ៊ុនទេសចរណ៍សាន់រ៉ាយ ចូលខ្លួនមកបកស្រាយបំភ្លឺ ក្នុងករណីផ្ទុះឡើងនូវជម្ងឺកូរ៉ូណាវីរុស ទៅលើជនជាតិចិនចំនួន៤នាក់ ដែលចូលមកស្នាក់នៅសណ្ឋាគារ ប៉ាស៊ីហ្វិក ខេត្តសៀមរាប

អត្ថបទដោយ៖
Kien Sereyvuth

ក្រោយពេលដែលបណ្តាញសង្គម(ហ្វឹសប៊ុក)បានធ្វើការផ្សព្វផ្សាយថា មានករណីផ្ទុះឡើងនូវជម្ងឺកូរ៉ូណាវីរុស ទៅលើជនជាតិចិនចំនួន៤នាក់ ដែលចូលមកស្នាក់នៅសណ្ឋាគារ ប៉ាស៊ីហ្វិក ខេត្តសៀមរាប បានធ្វើឲ្យប្រជាពលរដ្ឋ មានភាពចលាចលនៅទូទាំងខេត្ត ក៏ដូចនៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ ។

ក្នុងករណីនេះដោយមានការជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុនទេសចរណ៍សាន់រ៉ាយ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ តំណាងក្រុមហ៊ុនក៏បានចូលខ្លួនមកធ្វើការឆ្លើយបំភ្លឺនៅចំពោះមុខសមត្ថកិច្ច នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមវត្តមានរបស់ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរង ទទួលផែនសន្តិសុខផ្ទៃក្នុង នៃស្នងការនគរបាលខេត្ត ។

តាមការបំភ្លឺរបស់ឈ្មោះ ម៉ែន ចាន់នឿន ហៅ អាឡិកម៉ែន ភេទប្រុសអាយុ៣៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនទេសចរណ៍សាន់រ៉ាយ ផ្នែកគ្រប់គ្រងទូទៅបានឲ្យដឹងថា នៅពេលដែលបានឃើញនៅក្នុងគ្រុបឆាត របស់ (ស៊ីនឡាយសាលីសា វើស) ថា នៅខេត្តសៀមរាបបានរកឃើញភ្ញៀវដែលមានផ្ទុក ជម្ងឺកូរ៉ូណាវិរុស  លោកក៏បានចូលមកធ្វើការបកស្រាយ បញ្ជាក់ថា  រាល់ព័ត៌មានដែលទទួលបានទាំងអស់បានមកនេះ គឺស្ថិតនៅក្នុងផេករបស់ក្រុមហ៊ុនទេ ដែលក្រុមហ៊ុនបាន ធ្វើការចែករំលែកនៅក្នុងហ្វេសប៊ុកឲ្យមានការប្រុងប្រយ័ត្ន ដល់បងប្អូនអ្នកបើកបររថយន្ត និងរឺម៉ក់កង់បីដឹកភ្ញៀវរបស់ក្រុមហ៊ុន ដែលបានដឹកភ្ញៀវមានឈ្មោះទាំង៤រូបនេះ ដោយអ្នកទាំងនេះបានស្ថិតនៅលើយន្តហោះធ្វើដំណើររួមជាមួយ ជនជាតិចិនម្នាក់ ដែលមានផ្ទុកមេរោគកូរ៉ូណាវីរុស នៅខេត្តព្រះសីហនុ គឺសុំឲ្យផ្តល់ព័ត៌មានដល់ក្រុមហ៊ុន ដើមី្បផ្តល់ព័ត៌មានដល់សមាគមន៍មគ្គុទេសក៏ទេចរណ៍ភាសារចិន ក្នុងការអញ្ជើញគ្រូពេទ្យមកធ្វើការពិនិត្យសុខភាពជនជាតិចិន ទាំង៤រូបនោះ ។

លោកបន្តថា នៅវេលាម៉ោង១២ និង ១២នាទីនាថ្ងៃទី២៨ មករា ក្រុមហ៊ុនបានទទួលព័ត៌មានពី មិត្តភ័ក្តដែលបានយក ភីផត ចែកទៅលើ បណ្តាញសង្គម ព្រមទាំងបានសួរថា ព័ត៌មានទាំងនេះពិតឬទេ ។ ចំពោះបញ្ហា នេះលោកក៏បានឲ្យដឹងទៀតថា នេះជាព័ត៌មានផ្ទៃក្នុងរបស់ក្រុមហ៊ុន ដើមី្បចែកចាយដល់បុគ្គលិកខ្លួន ឲ្យមានការប្រុង ប្រយ័ត្ន ។ ក្រោយពីការបែកធ្លាយព័ត៌មាននេះ ក្រុមហ៊ុនបានធ្វើការស្រាវជ្រាវជាបន្ទាន់ដោយបានឃើញថា មានបុគ្គលិក ម្នាក់ឈ្មោះ អ៊ឹង ជីងសេរីរតនៈ ភេទស្រី អាយុ២០ឆ្នាំ បានច្រឡំផ្ញើ អាស៊ីសត នេះទៅឲ្យមិត្តរបស់ខ្លួន ទើបនៅវេលា ម៉ោង១២និង៥០នាទី ព័ត៌មាននេះបានផ្ទុះឡើងដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ និង សាធារណៈជន ទូទាំងប្រទេសកម្ពុជា សំខាន់នៅខេត្តសៀមរាបធ្វើឲ្យមានភាពចលាចលកើតឡើង ។

លោកបានគូសបញ្ជាក់ជូនដល់សាធារណៈជន ទាំងអស់ ចំពោះបញ្ហាព័ត៌មាននេះមិនជាការពិតឡើយ ហើយក៏ពុំមានបំណងចែកចាយជាសាធារណៈផងដែរ ។ ក្នុងនាមតំណាងក្រុមហ៊ុន ក៏បានធ្វើការសុំទោសជាសាធារណៈ ចំពោះអាជ្ញាធរខេត្តសៀមរាប និង អគ្គនាយក សណ្ឋាគារប៉ាស៊ីហ្វិក ដែលធ្វើឲ្យព័ត៌មានទាំងនេះប៉ះពាល់ដល់សណ្ឋាគារ និង សន្តិសុខសាធារណៈក្នុងខេត្ត ។

តាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរង បានឲ្យដឹងថា ក្នុងករណីនេះ សមត្ថកិច្ចជំនាញនគរបាលខេត្ត ក៏បានធ្វើការអប់រំ ណែនាំ ព្រមទាំងធ្វើកិច្ចសន្យាចំពោះមុខច្បាប់ ដោយក្រុមហ៊ុនបានទទួលស្គាល់ នូវរាល់កំហុសដែលបុគ្គលិកនៅក្នុងក្រុមហ៊ុនខ្លួន បានយកទៅចែកចាយរូបភាពជនជាតិចិនទាំង៤ ដែលមាននៅក្នុងគ្រុបឡាញ យកទៅចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលមានជាប់ពាក់ព័ន្ធករណី មេរោគ កូរ៉ូណាវីរុស  ដែលធ្វើ ឲ្យមានភាពចលាចលដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចទូទាំងព្រះរាជាណាចក្រកម្ពុជា ៕ធ.ដ

ដោយ៖ ម៉ី សុខារិទ្ធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner