ស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងហូជីមិញប្រទេសវៀតណាមបានរៀបចំជំនួយជាគ្រឿងឧបភោគបរិភោគ ទៅចែកជូនពលរដ្ឋកម្ពុជា ចំនួន ២០ គ្រួសារ
អត្ថបទដោយ៖
Kien Sereyvuth
ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រត្តិបត្តិការអន្តរជាតិបានបញ្ជាក់អោយដឹងនៅល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ ស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងហូជីមិញប្រទេសវៀតណាមបានរៀបចំជំនួយជាគ្រឿងឧបភោគបរិភោគ ទៅចែកជូនពលរដ្ឋកម្ពុជា ចំនួន ២០ គ្រួសារ (ប្រមាណ ៤៥ នាក់) នៅខណ្ឌចំនួន ២ នៅក្រុងហូជីមិញ ដែលប្រកបរបរជាកម្មករសំណង់ និងខ្លះបាត់បង់ការងារ ដោយសារវិបត្តិកូវីដ-១៩ និងវិធានការបិទខ្ទប់របស់ក្រុង ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ១0 kg, មីមួយកេស, ទឹកត្រី ១ ដប ទឹកស៊ីអ៊ីវ ១ ដប, ស្ករស ១ kg, ប្រេងឆា ១ដប, ត្រីខ ៥កំប៉ុង, ទឹកដោះគោ ១0កញ្ចប់, សាប៊ូកក់សក់ ១២កញ្ចប់, និងបន្លែត្រកួន ៣ kg។ដោយ/សួង ពសិដ្ឋ