ឃាត់មនុស្ស២៧១នាក់ ក្នុងរយៈពេល៧២ម៉ោង កន្លងមកនេះ (Video Inside)

មនុស្សចំនួន២៤១នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងនេះ ដែលនាំឱ្យការឃាត់ខ្លួនមនុស្សក្នុងរយៈពេល ៧២ម៉ោងបានកើនឡើងដល់់២៧១នាក់ ក្នុងនោះឃាត់បានរថយន្ដ១០គ្រឿង,ម៉ូតូ២១គ្រឿង ,បិទអាជីវកម្មមួយ កន្លែង និងផាកពិន័យជាប្រាក់បានចំនួន៦លាន៨សែនរៀល ក្នុងការអនុវត្តវិធានការច្បាប់ចំនួន១១០ករណី។ ក្នុងអំពើ ល្មើសបំពានវិធានរដ្ឋបាលនិងវិធានសុខាភិបាលក្នុងស្ថានការណ៍ ដែលរាជរដ្ឋាភិបាលកំពុងបន្តឹងការ អនុវត្តច្បាប់ ប្រឆាំងនឹងការឆ្លងកូវីដ១៩។

មន្ត្រីគណៈកម្មការអន្តរ ក្រសួង ដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បានថ្លែងឱ្យដឹង នៅថ្ងៃច័ន្ទនេះថា កាលពីថ្ងៃសៅរ៍ សមត្ថកិច្ចនូវបានឃាត់បានមនុស្សចំនួន១២នាក់ និងផាកពិន័យជាប្រាក់ បាន ចំនួន ២លាន២ សែនរៀល ក្នុង ការអនុវត្តវិធានការច្បាប់ចំនួន១៣ករណី។ នៅថ្ងៃអាទិត្យវិញ សមត្ថកិច្ចនូវ បាន ឃាត់បានមនុស្សចំនួន១៨នាក់, រថយន្ដចំនួន៣គ្រឿង,ម៉ូតូ១គ្រឿង,បិទអាជីវកម្មមួយកន្លែង និងផាកពិន័យ ជា ប្រាក់បានចំនួន២លាន២សែនរៀល ក្នុងការអនុវត្ត វិធានការច្បាប់ចំនួន១៦ករណី ។ 

ដោយឡែកនៅថ្ងៃទី១៣ កញ្ញា នេះ សមត្ថកិច្ចឃាត់មនុស្សបានចំនួន២៤១នាក់ ,រថយន្ដចំនួន៧គ្រឿង, ម៉ូតូ២១គ្រឿង, និងផាកពិន័យ ជាប្រាក់ បានចំនួន២លាន២សែនរៀល ក្នុងការអនុវត្តវិធានការច្បាប់ចំនួន ៨១ករណីផងដែរ ។

បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លានទៅ៥លានរៀល, ត្រូវផ្ដន្ទាទោសដាក់ ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល បើអំពើនោះបាន បណ្ដាល ឲ្យមានការ ចម្លងជំងឺ កូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ ២០ លានរៀលបើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner