អប្សរាព្រឹកនេះ ១៤ កញ្ញា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

L0       ព្រះមហាក្សត្រ និងសម្តេចម៉ែ ផ្ញើព្រះរាជសារអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយមាសសន្តិភាពពិភពលោក “World Summit Pease” ខណៈសម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតអរព្រះគុណព្រះវររាជមាតាជាតិខ្មែរ និងព្រះមហាក្សត្រ ចំពោះព្រះរាជសារអបអរសាទរ ៕…..ឃ្លីប…..

V5      សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ផ្ញើសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយសន្តិភាពពិភពលោក World Summit Peace ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧៕…អានផ្ទាល់

BT1  កាកបាទក្រហមកម្ពុជា សូមគោរពជូនពរ និងអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «មេដាយមាស សន្ដិភាពពិភពលោក» ក្នុងមហាសន្និបាតនៃក្ដីសង្ឃឹមលើកទី៧ ក្រោមប្រធានបទ «សន្ដិភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក គ្រី សម្បត្តិ)

V6      ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រាប់មន្ត្រីជាន់ខ្ពស់ធនាគារពិភពលោកថា កម្ពុជាគ្រោងបើកដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញតាមបែបគន្លងថ្មី ចាប់ផ្តើមពីវិស័យអប់រំ, ទេសចរណ៍ក្នុងស្រុក និងទេសចរណ៍បរទេសចាក់វ៉ាក់សាំងរួច៕…អានផ្ទាល់

D1    រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើសុំភាគីចិន ជួយពង្រីក និងពន្លឿនលើការចុះពិធីសារលើមុខដំណាំផ្សេងៗ ដើម្បីជំរុញការនាំចេញកសិកផលកម្ពុជាទៅកាន់ប្រទេសចិនអោយកាន់តែច្រើន ដើម្បីឆ្លើយតបទៅតាម ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…(ដោយ៖ក្រសួង)

D2    រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ជាក់ថា  សប្តាហ៍ទី២ ខែកញ្ញា មានភ្ញៀវទេសចរជាង៦ម៉ឺននាក់ ចេញដើរកម្សាន្តនៅទូទាំងប្រទេស ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)

D4    ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៧ នៃរដ្ឋសភា ដើម្បីពិនិត្យពីវឌ្ឍនភាពការងារក្រសួងក្រោមបន្ទុក ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)

គិតត្រឹមយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១១,៤៧០,៦៥៣នាក់។ រយៈពេល៤៤ថ្ងៃនៃការចាប់ផ្តើមដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់បានចំនួន ១,៧១២,៤៥៥នាក់ ខណៈទូទាំងប្រទេសចាក់បានចំនួន ១១,៤៧០,៦៥៣នាក់ (គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា)។៕…ចប់

វគ្គទី២៖សុវត្ថិភាពសង្គម

BH1  រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៖ នៅក្នុងខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន បាន៥៧គីឡូ ឃាត់ខ្លួនជនសង្ស័យ ៨៦១នាក់ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក អ៊ិត រ៉ាវុធ + កាត់ត លោក សរមៀត ប៊ុនហុក + បញ្ជូលសម្លេង អ្នកនាង រ័ត្ម ចរិយា)

SB1  អភិបាលរាជធានី ដឹកនាំអាជ្ញាធរខណ្ឌ១៤ និងកងពលតូចលេខ៧០ ធ្វើការបាញ់ថ្នាំ សម្លាប់មេរោគ នៅតាមសាលានានា ទូទាំង១៤ខណ្ឌ ក្នុងរាជធានី ដើម្បីត្រៀមបើកសាលា ឲ្យសិស្សា​នុសិស្ស បានចូលរៀន នៅថ្ងៃ១៥ ខែកញ្ញានេះ ៕ …ឃ្លីប… (រូបភាព លោក ថេត វិចិត្រ + អត្ថបទ កាត់ត លោក ហេង សម្បត្តិ + សម្លេង អ្នកនាង រ័ត្ន ចរិយា)

L2    ចម្លាក់ដាប់ឆ្លាក់ជាប់ផ្ទាំងថ្មដ៏ធំ ក្នុងឧទ្យានជាតិគីរីរម្យ កំពុងទទួលបានការចាប់អារម្មណ៍ ពីមហាជន ជាច្រើន ៕ …ឃ្លីប… (អត្ថបទ កាត់ត រូបភាព លោក ស៊ូ វណ្ណលុក + បញ្ជូលសម្លេង កញ្ញា ឃុន ស្រីណុច)

ខេត្តស្វាយរៀង

BH4  លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រកាសបិទបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ជុំទី១ ទូទាំងខេត្តស្វាយរៀង ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក នុត នាង + កាត់ត លោក សរមៀត ប៊ុនហុក)

ខេត្តប៉ៃលិន

BT2  បិទយុទ្ធនាការ ចាក់វ៉ាក់សាំង កូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមានអាយុ ចាប់ពី១៨ឆ្នាំឡើងទៅ ក្នុងក្របខណ្ឌខេត្តប៉ៃលិន ៕ …ឃ្លីប…

ខេត្តកំពង់ធំ

BH3  តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំពង្រឹងវិធានការ ការពារទប់ស្កាត់ ការឆ្លងមេរោគកូវីដ-១៩ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត បញ្ជូលសម្លេង លោក ប៊ុន រដ្ឋា)

ខេត្តកំពត

BH6  គ្រួសារពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ ដោយសារជម្ងឺឆ្លងកូវីដ១៩ ចំនួន១០៩គ្រូសារ ក្នុងស្រុកជុំគិរី បានទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជាខេត្តកំពត ៕  …ឃ្លីប… (អត្ថបទ រូបភាព លោក សិលា សារិន + បញ្ជូលសម្លេង កាត់ត លោក សរមៀត ប៊ុនហុក)

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តបាត់ដំបង

C1            អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលនូវទីតាំងថ្មីដែលកំពុងដំណើរការសាងសង់នូវមណ្ឌលចត្តាឡីស័កនិងមណ្ឌលព្យាបាលអ្នកជំងឺកូវីដចំនួន០២កន្លែង ស្ថិតក្នុងស្រុកសំពៅលូន៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…(ដោយ៖អ៊ុក សំអាន)

ខេត្តសៀមរាប                 

BH2  លោកឧត្តមសេនីយ៍ត្រី តេង ចន័្ទណាត ត្រូវបានប្រកាសឲ្យទ្បើង កាន់តំណែង ជាស្នងការខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ដែលត្រូវចូលនិវត្តន៍ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក ស៊ាន សុផាត + កាត់ត លោក សរមៀត ប៊ុនហុក)

ខេត្តកែប

BH5  ឯកឧត្តម សោម ពិសិដ្ឋ អញ្ជើញបើកការដ្ឋាន គម្រោងជួសជុល ផ្លូវចាក់បេតុង អាមេ ប្រវែងជាង ១គីទ្បូម៉ែត្រ នៅភូមិកែវក្រសាំង ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក សិលា សារិន + បញ្ជូលសម្លេង កាត់ត លោក សរមៀត ប៊ុនហុក)

ខេត្តបន្ទាយមានជ័យ

C4    កិច្ចប្រជុំ បន្តរកដំណោះស្រាយបញ្ចប់ទំនាស់ដីធ្លីរ៉ាំរ៉ៃ នៅលើទីតាំងឃុំទួលពង្រ ស្រុកម៉ាឡៃ៕

      …លោកឃិន គន្ធា…ឃ្លីប…

ខេត្តបាត់ដំបង

D6    អាជ្ញាធរខេត្តបាត់ដំបង បានធ្វើការណែនាំដល់អាជ្ញាធរស្រុក-ក្រុង នាយកសាលា និងមន្ត្រីសុខាភិបាល ឲ្យចុះពិនិត្យសម្អាតអនាម័យ និងបាញ់ថ្នាំសម្លាប់មេរោគ នៅមុនបើកសាលាឲ្យសិស្សចូលរៀន៕…អានផ្ទាល់…(ដោយ៖អ៊ុក សំអាន)

ខេត្តបន្ទាយមានជ័យ

D5    មន្ត្រីជំនាញ នៃមន្ទីធនធានទឹក ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ នៅក្នុងខេត្ត៕… លោកគៀន ច័ន្ទហ៊ីន …ឃ្លីប…

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

V8      UNFPA កំពុងសិក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីជួយគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ ៕…អានផ្ទាល់

V9      អ្នកនាំពាក្យ ក្រសួង ព័ត៌មាន៖ វិទ្យុ អាស៊ីសេរី ជា វិទ្យុ ផ្សាយ ព័ត៌មាន ញុះញង់ បំបែកបំបាក់ បម្រើ ផលប្រយោជន៍ បរទេស និង ក្រុម ឧទ្ទាម ក្រៅច្បាប់ ៕…អានផ្ទាល់

——–បទយកការណ៍

R90 យុវជនខ្មែរមួយក្រុមព្យាយាមអភិរក្សនិងចងក្រងអត្ថបទពីធនធានសមុទ្រនៅលើកោះអាចម៌សេះ

MC: ខណ:ដែលព័ត៌មានអ្នកទងនឹងធនធានក្នុងសមុទ្រនៅមានកម្រិត បច្ចុប្បន្ននេះយុវជនមួយក្រុមបាន ចំណាយពេលស្ម័គ្រចិត្តអស់ជាច្រើនឆ្នាំដើម្បីចងក្រងអត្ថបទ ក៏ដូចជាអភិរក្សថែរក្សាធនធានសមុទ្រ​នៅលើកោះអាចម៌សេះនៃខេត្តកែប។ ចង់ដឹងថាតើយុវជនមួយក្រុមនោះ​មានសកម្មភាពអ្វីខ្លះ​ជាបន្ត​សូមទស្សនា នូវបទពិសោធន៍ដោយផ្ទាល់របស់លោករៀមចំរើន ដែលបានទៅស្ម័គ្រចិត្ត​រយ:ពេល​៣ថ្ងៃនៅទីនោះ។…ឃ្លីប…

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ៕…ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner