ប្រទេសចិនសន្យាបន្តទិញទំនិញកសិផលកម្ពុជា (Video Inside)
ប្រទេសចិនបានសន្យានឹងទទួលទិញទំនិញកសិផលពីកម្ពុជាជាច្រើនទៀត ដែលការសន្យានេះបានធ្វើឡើង ទន្ទឹមនឹងសេចក្តីរាយការណ៍មុននេះអំពីទំនិញកសិផលផ្លែមៀនក្នុងខេត្តប៉ៃលិនជួបប្រទះនឹងភាពខ្វះទីផ្សារ។ លោកវ៉ាងយី ក្នុងសន្និសីទកាសែតមួយកាលពីល្ងាចអាទិត្យក្រោយពិធីចុះហត្ថលេខាលើឯកកិច្ចព្រមព្រៀងនៃ ឯកសារចំនួន៦ក្នុងវិមានសន្តិភាព បានថ្លែងថាប្រទេសចិន នឹងទទួលទិញកសិផលពីកម្ពុជាដែលមានគុណភាព នាំចូលក្នុងទីផ្សាររបស់ចិន
លោកវ៉ាងយីបានថ្លែងថា ចិននឹងនាំយកផលិតផលកសិកម្មកាន់តែច្រើនដែលមានគុណភាពខ្ពស់ របស់កម្ពុជា ទៅកាន់ប្រទេសចិន និងចិននឹងជួយជំរុញការអភិវឌ្ឍការងារពាក់ព័ន្ធដើម្បីជំរុញការងារកសិផលកសិកម្ម ឱ្យកាន់ តែច្រើន ក្នុងការចុះបញ្ជីទៅកាន់ប្រទេសចិន ដើម្បីនាំមកផលប្រយោជន៍ ជូនដល់កសិករបស់កម្ពុជាកាន់តែច្រើន ថែមទៀត។
កម្ពុជារហូតមកទល់នឹងពេលនេះ, ដំណាំកសិផលដែលបាននាំចេញទៅប្រទេសចិនរួមមានផ្លៃ ស្វាយ, ផ្លែចេក, អង្ករនិងទំនិញកសិផលមួយចំនួនទៀតផងដែរ។ យោងតាមសហប្រធានគណៈកម្មាធិការ សម្របសម្រួលអន្តរ រដ្ឋាភិបាលកម្ពុជាចិន គឺលោកឧបនាយករដ្ឋមន្ត្រីហោណាំហុង ផលិតផលចេកដែលកម្ពុជាបាននាំចេញទៅកាន់ ប្រទេសចិន ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ មានចំនួន ២៧ម៉ឺន២ពាន់២៣តោន និងផ្លែស្វាយ បានចំនួន ២១១ តោន, ចំណែកការនាំអង្ករចេញទៅប្រទេសចិនក៏បានចំនួន ៦១ម៉ឺន៥ពាន់៦១២តោនផងដែរ។