ខេត្តកំពង់ឆ្នាំង ថ្មីឆ្លង២៩នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំង នៅថ្ងៃនេះផងដែរ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៩ នាក់។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ, បានកើតលើពលរដ្ឋដែលមានទីលំនៅក្នុងក្រុងកំពង់ឆ្នាំង៣នាក់, ស្រុកកំពង់ត្រឡាចម្នាក់, ស្រុកកំពង់លែង២២នាក់, ស្រុកបរិបូណ៌ ២នាក់, និងនៅស្រុករលាប្អៀរ ម្នាក់ ។

ខេត្តកំពង់ឆ្នាំងគិតត្រឹមថ្ងៃទី១៣ កញ្ញា នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣ពាន់ ៥៧នាក់ , អ្នកជាសះស្បើយឡើងវិញ មានចំនួន ២ពាន់ ៦៦៣នាក់ និងមានអ្នកស្លាប់ សរុបចំនួន ៩២នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner