ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់ថា មកដល់ពេលនេះគ្មានករណី Novel CoV ណាមួយ ត្រូវបានរកឃើញនៅក្នុងខេត្តសៀមរាបទេ

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ តាមការបញ្ជាក់ក្នុងបណ្តាញទំនាក់ទំនងសង្គម « Facebook » ផ្លូវការរបស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ក្នុងអំឡុងម៉ោង០១រសៀល នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា មកដល់ពេលនេះគ្មានករណី Novel CoV ណាមួយ ត្រូវបានរកឃើញនៅក្នុងខេត្តសៀមរាបទេ សូមបញ្ឈប់ការផ្សព្វផ្សាយដោយមិនទទួលខុសត្រូវ ។

សូមបញ្ជាក់ថា៖ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា៖ គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ ករណីជំងឹណូវ៉ែលកូរ៉ូណា ដែលជាជំងឹសួតប្រភេទថ្មីនេះទេ បានកើតមានឡើងលើមនុស្សចំនួន ៤.៣៧៩ ករណី ក្នុងនោះបណ្ដាលឲ្យស្លាប់ចំនួន១០៦នាក់ នៅប្រទេសចំនួន១៨ក្នុងពិភពលោក ក្នុងនោះប្រទេសកម្ពុជា មានករណីឆ្លងចំនួន ១ នៅខេត្តព្រះសីហនុ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner