ក្រុមហ៊ុន ហុង សេនម៉ា បានបើកទីតាំងពុះលក់ដីឡូត៍ ថ្មីជាលើកទី៤ ហើយដោយសារតែវិស័យអចលនទ្រព្យកំពុងតែមានសក្តានុពលយ៉ាងខ្លាំងនៅខេត្តសៀមរាប

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ វិស័យអចលនទ្រព្យនៅខេត្តសៀមរាបកំពុងតែមានសក្តានុពលយ៉ាងខ្លាំងបានធ្វើឲ្យភ្ញៀវជាតិ និង អន្តរជាតិ អ្នកវិនិយោគគិន មានការចាប់អារម្មណ៍ ទើបក្រុមហ៊ុន ហុង សេនម៉ា បានបើកទីតាំងថ្មីជាលើកទី៤ហើយ គឺដីឡូត៍ពុះលក់ប្រមាណជាង៥ហិកតាបន្ថែមមួយទៀតនៅក្នុងខេត្តសៀមរាប ស្ថិតនៅភូមិត្រាច ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ដោយមានវត្តមានអតិថិជន និង ភ្ញៀវជាតិអន្តរជាតិ និងអ្នកវិនិយោគគិនជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីសែនព្រេនសុំដល់ម្ចាស់ទឹកម្ចាស់ដី ដើម្បីដាក់ឲ្យដំណើរជាផ្លូវការនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។

រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ឋសាស្ត្រ និង កម្មវិធីកំណែទម្រង់ដ៏ស៊ីជម្រៅលើគ្រប់វិស័យអចលនទ្រព្យសំដៅលើការធានាឲ្យបាននូវចិរភាពនៃការអភិវឌ្ឍ ប្រទេសប្រកបដោយសុខសន្តិភាពពេញលិញស្មើមុខស្មើមាត់ដូចបណ្តាប្រទេសនៅលើពិភពលោកនោះ។ ដូច្នេះការរីកចម្រើនរបស់ខេត្តសៀមរាបនេះ វាអាស្រ័យដោយមានការចូលរួមសហការពីវិស័យក្រុមហ៊ុនឯកជនយ៉ាងច្រើន ដោយផ្អែកលើសក្តានុពលវិស័យអចលនទ្រព្យ រួមទាំងការចូលមកវិនិយោគទុនពីវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនផងដែរ។

ដោយយល់ឃើញពីការវិវដ្តនៃភាពរីកចំរើនបែបនេះរបស់ខេត្តសៀមរាបពីមួយឆ្នាំទៅមួយឆ្នាំ ទើបក្រុមហ៊ុនឯកជនបានសម្រេចចិត្តជ្រើសរើសយកខេត្តសៀមរាបជាគោលដៅសម្រាប់ការអភិវឌ្ឍ ក៏ដូចជាសេវាកម្មផ្សេងៗ ដើម្បីបំរើរជូនដល់អតិថិជនជាច្រើន ទាំងអតិថិជនជាតិ និងអន្ដរជាតិ ដែលបានអញ្ជើញមកទស្សនានៅតាមតំបន់ប្រាសាទនានា ឬក៏ស្នាក់នៅក្នុងខេត្តសៀមរាបជាដើម។

លោក ញ៉ុក យឿន មេភូមិត្រាច បានឲ្យដឹងថា៖ បច្ចុប្បន្ននេះមានការរីកចំរើនគួរឲ្យកត់សម្គាល់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង នឹងមានកន្លែងតំបន់ទេសចរណ៏ធម្មជាតិត្រាវកុដ្ឋ មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោហ៊ុន សែន គូលេន ៣១៧ សៀមរាប ក្រុមហ៊ុន ហុង សេនម៉ា ពុះដីឡូត៍លក់ និង ក្រុមហ៊ុនផ្សេងៗជាច្រើនទៀតផងដែរ។ ពួកគេបានមកវិនិយោគក្នុងគោលបំណងចង់ឲ្យភ្ញៀវជាតិ និង អន្តរជាតិបានស្គាល់ពីអរិយធម៍ វប្បធម៍ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយនៅពលករចំណាក់ស្រុក ក៏ដូចជាកាត់បន្ថយនៅភាពក្រីក្រជាដើម។

អ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ គឺក្រុមហ៊ុន ហុង សេនម៉ា បានរៀបចំដីឡូត៍ផ្ទះលំហែរកាយ នឹង ពុះដីឡូត៍ សម្រាប់លក់ឲ្យអតិថិជនក្នុងតម្លៃសមរម្យជាទីបំផុត ដែលកន្លែងនោះធ្វើអោយមានបរិយាកាសពិតជាស្រស់ស្រាយមែនទែន គឺទីតាំងជុំវិញមានផាសុខភាពល្អប្រសើរនៅក្បែររម្មណីយដ្ឋានត្រាវកុដិ ទាំងនេះជាអ្វីដែរទាក់ទាញល្អបំផុតធ្វើអោយអតិថិជនជាច្រើនបានចាប់អារម្មណ៏ផងដែរ។ លោក ម៉ន រស្មី ប្រធានផ្នែកទីផ្សារ បានឲ្យដឹងផងដែរថា៖ ក្រុមហ៊ុន ហុង សេនម៉ា បានរៀបចំដីឡូត៍ប្រមាណជាង៥ហិកតានេះ ដោយបានសហការជាមួយដៃគូរក្រុមហ៊ុនចិនជាច្រើនក្នុងការវិនិយោគអចលនទ្រព្យនៅកម្ពុជា មិនមែនជាលើកទី០១នោះទេ គឺខាងក្រុមហ៊ុនរបស់យើងបានធ្វើជាច្រើនដងរួចមកហើយ។

នៅក្នុងឱកាសពិសេសសំរាប់អតិថិជនដែលមានបំណងចង់ទិញដីទុកចំណេញ់100% ក្នុងរយះពេលដ៏ខ្លី  និងការអភិវឌ្ឍន៍ឆាប់រហ័សដីលក់ក្នុងតំលៃសមរម្យ10m×24m=7200$ ជាប់ផ្លូវ30ម៉ែត្រ 10mx24m=6250 $ ជាប់ផ្លូវ10ម៉ែត្រ ប្រសិនបើអតិថិជនកក់មុន20%-30%កាត់ប្លង់ផ្ទេរកម្មសិទ្ធជូនប្លង់ភូមិបាលស្រុកបង់ពន្ធប្រថាប់ត្រា  ដោយឡែកប្រាក់នៅសល់លោកអ្នកអាចបង់រំលោះជាមួយក្រុមហ៊ុនដោយគ្មានការប្រាក់ ។ លោក បានបន្តថា៖ ដើម្បីស្របតាមតម្រូវការ និង ការគាំទ្ររបស់អតិថិជន សម្រាប់អ្នកទាំងអស់គ្នា ដែលចង់ទិញដីឡូត៍នេះ គឺអាចទំនាក់ទំនងផ្ទាល់ទៅកាន់ក្រុមហ៊ុនដែលមានទីតាំងដូចខាងលើ ជាពិសេស ជាមួយតំលៃសមរម្យ ទីតាំងល្អ ៕ធ.ដ

ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner