លោកជំទាវ ពុំ ចន្ទីនី ដឹកនាំកិច្ចប្រជុំតាមអនឡាញ (Zoom) ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ជាមួយក្រុមការងារឥស្សរជនឆ្នេីមថ្នាក់សាខាខេត្តព្រះសីហនុ និងខេត្តកំពត
ភ្នំពេញ ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំតាមអនឡាញ (Zoom) ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ជាមួយក្រុមការងារឥស្សរជនឆ្នេីមថ្នាក់សាខាខេត្តព្រះសីហនុ និងខេត្តកំពត ដេីម្បីពិភាក្សាទៅលើខ្លឹមសារនៃការរៀបចំសកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក្នុងការឈានឆ្ពោះទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ខាងមុខនេះ។
សម្រាប់ខែកញ្ញា ឆ្នាំ២០២១នេះ សកម្មភាពសំខាន់ៗផ្តោតលេី ៖
ទី១. ការអប់រំផ្សព្វផ្សាយអំពី ការបង្ការការចម្លងមេរោគអេដស៍ និងស្វាយពីម្ដាយទៅកូន នៅក្នុងសហគមន៍គោលដៅ។
ទី២. ការផលិតកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ ដោយមានវាគ្មិនកិត្តិយសអញ្ជើញចូលរួម បូកផ្សំនិងបទយកការណ៍។ ទី៣. ការរៀបចំវេទិកាពិភាក្សា ស្តីពី ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្ដាយទៅកូន ដើម្បីចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា និងបណ្ដាញទូរទស្សន៍ដទៃទៀត ធានាការផ្សព្វផ្សាយបានជ្រួតជ្រាបទូលំទូលាយ៕ ដោយ / គ្រី សម្បត្តិ






