រដ្ឋាភិបាលម៉ាឡេស៊ីនិងគណបក្សប្រឆាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី
អត្ថបទដោយ៖
Kien Sereyvuth
កាលពីថ្ងៃច័ន្ទ ទី១៣ កញ្ញានេះ រដ្ឋាភិបាលម៉ាឡេស៊ី និងគណបក្សប្រឆាំង Pakatan Harapan (PH) បានចុះហត្ថលេខាព្រមព្រៀងដែលជាសារមួយបង្ហាញពីការបើកផ្លូវសម្រាប់ស្ថិរភាពនយោបាយ និងកំណែទម្រង់ស្ថាប័ន។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កិច្ចព្រមព្រៀងជាអនុស្សរណៈយោគយល់គ្នាសម្រាប់ការផ្លាស់ប្តូរ និងស្ថិរភាពនយោបាយគ្របដណ្តប់លើវិស័យសំខាន់ៗ ។
លោក Ismail បាននិយាយថា ក្នុងចំណោមវិស័យសំខាន់ៗស្តីពីការផ្លាស់ប្តូររដ្ឋបាលផ្តល់អំណាចដល់សភា និងពង្រឹងឯករាជ្យភាពនៃប្រព័ន្ធតុលាការ។ កិច្ចព្រមព្រៀងនេះក៏គូសបញ្ជាក់ផងដែរថា សភានឹងរក្សាដល់ខែសីហាឆ្នាំក្រោយ។