ប្រទេសឥណ្ឌូនេស៊ីសម្រេចបន្ធូរបន្ធយវិធានការណ៍រិតត្បិតនៅកោះទេសចរណ៍ល្បី បាលី

កាល​ថ្ងៃ​ច័ន្ទ​ ទី​១៣ កញ្ញា​មន្ត្រី​ជាន់​ខ្ពស់​ប្រទេស​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា​ តំបន់​ទេសចរណ៍កោះ​ Bali ​នឹង​ត្រូវ​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​​ ទោះ​បី​អ្នក​ដំណើរ​អន្តរជាតិ​នឹង​ប្រឈម​នឹង​ការ​អនុវត្ត​វិធានការរណ៍​ពេល​ដែល​មក​ដល់​ប្រទេស​នេះ​ដើម្បី​ជួយ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ក្នុង​សហគមន៍​កំឡុង​ពេល​មាន​វីរុស​បំប្លែង​ថ្មី​បាន​​រាលដាល​នៅ​ប្រទេស​នានា​។

រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ លោក​ Luhut Panjaitan​ បាន​ប្រាប់​សន្និសីទ​ថា​ ដរាប​ណា​ភ្ញៀវ​ទេសចរណ៍​ប្រកាន់​ខ្ជាប់​នូវ​វិធានការណ៍​ដែល​តម្រូវ​អោយ​មាន​ការ​​បញ្ជាក់​​ស្តី​ពី​ការ​ទទួល​ចាក់​វ៉ាក់សាំង​​ការ​ពារ​កូវីដ-១៩ ។

វិធានការណ៍​រិតបន្តឹង​ និង​លទ្ធភាពនៃ​ការ​ធ្វើ​ដំណើរ​នៅ​កោះ​បាលី​នឹង​ត្រូវ​វាយ​តម្លៃ​ប្រចាំ​សប្តាហ៍​។ ទោះ​ជា​មាន​​ការ​បន្ធូរ​បន្ថយ​យ៉ាង​ណា​ក៏​ដោយ​ ភ្ញៀវ​អន្តរជាតិ​ត្រូវ​​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​ ៨​ ថ្ងៃ​និង​ធ្វើ​តេស្ត​ PCR​ ចំនួន​ ៣​ ដង​មុន​ពេល​ពួក​គេ​ទៅ​ដល់​កោះ​នេះ​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner