សិក្ខាសាលាស្ដីពី “ការអនុវត្តការងារគាំពារនិងអភិវឌ្ឍកុមារតូចនៅថ្នាក់ក្រោមជាតិ”

រាជធានីភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍកុមារតូច(គ.ជ.គ.ក.) បានសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម និងរដ្ឋបាលខេត្តព្រះសីហនុ រៀបចំសិក្ខាសាលាស្ដីពី “ការអនុវត្តកាងារគាំពារនិងអភិវឌ្ឍកុមារតូចនៅថ្នាក់ក្រោមជាតិ” ក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី អនុប្រធានប្រចាំការនៃគ.ជ.គ.ក. និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសបើកសិក្ខាសាលា លោកជំទាវ បានលើកឡើងពីសារៈសំខាន់នៃការគាំពារនិងអភិវឌ្ឍកុមារតូច ជាពិសេសការរីកចម្រើននៃកោសិការខួរក្បាលរបស់កុមារក្នុងវ័យដំបូង និងការពង្រឹងប្រព័ន្ធការងារបែបពហុវិស័យទាំងថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគាំទ្រការអនុវត្តការងារពាក់ព័ន្ធកុមារតូច ឆ្លើយតបតម្រូវការរីកចម្រើនរបស់ពួកគេ។

សិក្ខាសាលានេះ មានសមាសភាពអញ្ជើញចូលរួមជាថ្នាក់ដឹកនាំ និងមន្ត្រីអគ្គលេខាធិកាដ្ឋានគ.ជ.គ.ក. គណៈកម្មាធិការពិគ្រោះយោបល់កិច្ចស្ត្រីនិងកុមាររាជធានី-ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ។ សិក្ខាសាលានេះ ប្រព្រឹត្តទៅតាមប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេងពីចម្ងាយ(ZOOM MEETING) ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១ នៅរាជធានី-ខេត្តគោលដៅចំនួន ២៣។ដោយ-រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner