សម្តេចតេជោ ហ៊ុន សែន និងភរិយាចាក់ដូសទី៣ (Video Inside)

សម្តេចតេជោហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានចាក់វ៉ាក់សាំងដូសទី៣នៅថ្ងៃទី១៤ កញ្ញានេះ ទន្ទឹមនឹងកម្ពុជាកំពុងសម្រុកយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែង ក្នុងបណ្តាញសង្គមហ្វេសប៊ុកថា នៅទូទាំងប្រទេសការចាក់ដូសទី៣ឬដូសជំរុញបានប្រមាណជិត៧៨ម៉ឺននាក់ រួច ទៅហើយ។ សម្តេចបានបន្តថាការចាក់ដូសទីបីនឹងបន្ត ឱ្យបានគ្រប់ៗគ្នាសម្រាប់ពលរដ្ឋដែលបានចាក់ដូសទី១ និងដូសទី២រួចរាល់ ទៅតាមពេលវេលាដែលត្រូវចាក់ដោយគិតពីដូសទី២ទៅដូសទី៣ក្នុងរយៈពេលពី៤ទៅ៦ខែ។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាក់វ៉ាក់សាំងដូសទី១ និងទី២ ជាប្រភេទវ៉ាក់សាំង អាស្ត្រាហ្សេនីកា។ សម្តេចបានចាក់ដូសទីមួយនៅថ្ងៃទី០១ ខែមីនា, ការចាក់ដូសទី២នៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២១ និងការចាក់ដូសទីបី បានធ្វើនៅថ្ងៃទី១៤កញ្ញានេះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner