ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅថៃបន្តកើនឡើងដល់១៤នាក់ហើយ
អត្ថបទដោយ៖
Kien Sereyvuth
ថៃ៖ មន្រ្តីសុខាភិបាលថៃបានទទួលស្គាល់ការឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មីចំនួន០៦ករណីបន្ថែមទៀត ក្នុងចំណោមភ្ញៀវទេសចរណ៍ដែលមកពីប្រទេសចិន ហើយ នេះបានធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់១៤នាក់ ។
ទន្ទឹមគ្នា អគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃលោក Tanarak Plipat បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៦នាក់ខាងលើ មានអាយុចន្លោះពី៦ ដល់៧០ឆ្នាំ សុទ្ធសឹងជាសមាជិកគ្រួសារតែមួយមកពីខេត្តហ៊ូប៉ី ខណៈមនុស្សម្នាក់ផ្សេងទៀតមកពីខេត្ត ឆុងហ្គីង ។
គួរជម្រាបថា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីនៅក្នុងប្រទេសចិន បានកើនដល់១០៦នាក់ហើយ និង៤.៥៣៥នាក់ផ្សេងទៀតបានឆ្លង ខណៈប្រទេសចំនួន១៥ក៏បានរាយការណ៍ពីករណីផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមដ៏គ្រោះថ្នាក់នេះផងដែរ ៕ធ.ដ