ថៃ​​ផ្តើម​ចាក់​វ៉ាក់សាំង​ជូន​ស្ត្រី​មានផ្ទៃពោះ​ ​ទ្រង់ទ្រាយ​ធំ​

ក្រសួងសុខាភិបាល​ប្រទេស​ថៃ​បាន​និង​កំពុង​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ជូន​ស្ត្រី​មានផ្ទៃពោះ​ទ្រង់ទ្រាយ​ធំ​ ​ក្នុង​នោះ​ ​ឲ្យបាន​១​០​ម៉ឺន​នាក់​ ​ចន្លោះ​ពី​ថ្ងៃ​ទី​១​៣​ ​កញ្ញា​ ​ដល់​ ​១​៣​ ​តុលា​ ​នេះ​បើ​តាម​អនុ​រដ្ឋមន្ត្រី​សុខាភិបាល​ ​Sat​hit​ ​Pit​u​t​e​c​h​a​ ​បញ្ជាក់​ ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ ​thai​p​bs ​។​

​ផ្អែក​តាម​ប្រភព​ ​តាម​ការ​សិក្សាស្រាវជ្រាវ​ពី​ការ​ឆ្លង​កូ​វី​ដ​១​៩​ក្នុងចំណោម​ស្ត្រី​មានផ្ទៃពោះ​ ​បង្ហាញ​ថា​ ​៦​ស​ប្តាហ៍​នៃ​ការ​ផ្តល់​កំណើត​របស់​ស្ត្រី​មានផ្ទៃពោះ​ ​បន្ទាប់ពី​ថ្ងៃ​ទី​១​ ​មេសា​ ​ឆ្នាំ​២​០​២​១​ ​មាន​ស្ត្រី​៣​២​២​៣​នាក់​បាន​ឆ្លង​កូ​វី​ដ​១​៩​ ​ក្នុង​នោះ​ ​៧​៣​នាក់​បាន​ស្លាប់​ ​ឬ​ ​២​.​២​៦​ភាគរយ​ ​ហើយ​ទារក​កើត​ថ្មី​១​៥​៤​នាក់​បាន​ឆ្លង​កូ​វី​ដ​១​៩​ ​ឬ​ ​៨​.​៨​៩​ភាគរយ​។​

​យោង​តាម​ប្រភព​ដដែល​ ​នៅចន្លោះ​ពី​ថ្ងៃ​ទី​២​៩​ ​សីហា​ ​ដល់​ ​៩​ ​កញ្ញា​ ​ស្ត្រី​មានផ្ទៃពោះ​៦​៨​៤​៣​៥​នាក់​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ ​ក្នុង​នោះ​ ​៥​៣​៦​៩​៧​នាក់​បាន​ចាក់​ដូ​ស​ទី​១​ ​ខណៈ​១​៤​៥​៥​៩​បាន​ចាក់​ដូ​ស​ទី​២​ ​និង​ ​១​៧​៩​នាក់​បាន​ចាក់​ដូ​ស​ទី​៣​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner