កិច្ចប្រជុំក្រុមប្រឹក្សាភិបាលបេឡាជាតិរបបសន្តិសុខសង្គម លើកទី៨ អាណត្តិទី១
អត្ថបទដោយ៖
ធី ដា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិ របបសន្តិសុខសង្គម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលបេឡាជាតិ របបសន្តិសុខសង្គម លើកទី៨ អាណត្តិទី១ តាមរយៈប្រព័ន្ធវីដេអូអនឡាញ(Zoom) ដើម្បីពិភ្សាក្សាលើរបៀបវារៈ៖
១. ពិនិត្យកែសម្រួលអត្រាភាគទាន ផ្នែកថែទាំសុខភាព ពាក់ព័ន្ធនឹងករណីកូវីដ-១៩ សម្រាប់បុគ្គលទាំងឡាយណា ដែលស្ថិតនៅក្រោមបទប្បញ្ញតិ នៃច្បាប់ស្តីពីការងារ
២. បញ្ហាផ្សេងៗ ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕





