ក្រុមហ៊ុន អភិរូហ៍ អុិនវេសម៉ិន ឯ.ក ឧបត្ថម្ភម៉ាស៊ីនវាស់កម្តៅ ម៉ាស់ របាំងមុខ និងឧបករណ៍ធ្វើតេស្តរហ័ស ដល់កាកបាទក្រហមកម្ពុជា
អត្ថបទដោយ៖
ធី ដា
ភ្នំពេញ ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានទទួលស្វាគមន៍ និងទទួលអំណោយជាសម្ភារពីលោក PAN DECHENG ប្រធានក្រុមហ៊ុន អភិរូហ៍ អុិនវេសម៉ិន ឯ.ក (APHIRU INVESTMENT CO., LTD) ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅថ្ងៃពុធ ទី ១៥ ខែកញ្ញា ឆ្នាំ២០២១ ។
កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានឧបត្ថម្ភអំណោយជាស្បៀង សម្ភារ និងថវិកាជូនកាកបាទក្រហមកម្ពុជាជាបន្តបន្ទាប់ ដែលនេះបានបង្កលក្ខណៈដល់ កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។
សូមបញ្ជាក់ថា អំណោយដែលទទួលបានរួមមាន ៖ ម៉ាស៊ីនវាស់កម្តៅចំនួន ៤០ប្រអប់ ម៉ាស់ ៣០កាតុង របាំងមុខ ២០០សម្រាប់ និងឧបករណ៍ធ្វើតេស្តរហ័សចំនួន ៤០ប្រអប់៕ ដោយ / គ្រី សម្បត្តិ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕