ក្រសួងបរិស្ថាន ប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ដល់ស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរី

ភ្នំពេញ ៖ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ដែលជាអំណោយរបស់អង្គការ The Society for Promotion of Japanese Diplomacy តាមរយៈ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន និងក្រសួងបរិស្ថាន ជូនទៅ ស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ។

ឯកឧត្តម ផៃ ប៊ុនឈឿន បានផ្តាំផ្ញើដល់ស្នងការនគរបាលខេត្តមណ្ឌលគិរី សូមធ្វើការថែទាំ និងប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់នេះឱ្យបានប្រសិទ្ធភាពខ្ពស់។ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងបរិស្ថាន ដែលបានផ្តល់នូវរថយន្តសង្គ្រោះបន្ទាន់ចំនួន០១គ្រឿង ដើម្បីរៀបចំរថយន្តនេះចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩ និងសង្គ្រោះបន្ទាន់នៅក្នុងខេត្តមណ្ឌលគិរីទាំងមូល ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner