ឡាវពិចារណាចាក់ដូសទី៣
ឡាវកំពុងពិចារណាលើការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ឬដូសជំរុញ នៅនាពេលអនាគត ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំប្រជាជនប្រឆាំង នឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ក៏ដូចជាវីរុសបំប្លែងខ្លួនថ្មី Delta ផងដែរ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដកស្រង់ពីទីភ្នាក់ងារព័ត៌មានឡាវ។
គិតត្រឹមថ្ងៃអាទិត្យសប្តាហ៍មុន មនុស្សប្រមាណ ២,៦៦៣,៨១៦នាក់ នៅក្នុងក្រុមដែលមានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺ COVID-19 នៅប្រទេសឡាវ បានទទួលការចាក់វ៉ាក់សាំងដូសដំបូងរួចរាល់ហើយ ខណៈមនុស្សប្រមាណ ១,៨៦៥,១៨៧នាក់ទៀត បានទទួលការចាក់វ៉ាក់សាំងដូសទី២។
រហូតមកទល់ពេលនេះ ប្រទេសឡាវមានឆ្លងជំងឺ COVID-19 សរុបរហូតដល់ ១៧,៩០៥ករណី ក្នុងនោះមានអ្នកស្លាប់ ១៦នាក់ ខណៈអ្នកជាសះស្បើយ ១៣,៦៥៥នាក់៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ