ប្រធានាធិបតីអាមេរិកលោក Joe Biden បានច្រានចោលព័ត៌មានដែលថាលោកមានការអាក់អន់ស្រពន់ចិត្ត ដែលប្រធានាធិបតីចិន លោក Xi Jinping បដិសេធសំណើជួបគ្នាដោយផ្ទាល់របស់លោក

អត្ថបទដោយ៖
AMS OneMinute

ក្នុងជំនួបតាមរយៈប្រព័ន្ធទូរសព្ទលើកដំបូងរវាងមេដឹកនាំប្រទេសមហាអំណាចទាំងពីរនៅថ្ងៃទី១០ កញ្ញាកន្លងទៅលោក Biden បានស្នើចូលជួបដោយផ្ទាល់តែមិនបានសម្រេច ព្រោះលោក Xi បានបដិសេដដោយសារតែព្រួយបារម្ភអំពីស្ថានភាពជំងឺកូវីដ១៩។

ក្នុងជំនួបនេះ លោក Xi ក៏បានប្រាប់ទៅអាមេរិកថា គោលនយោបាយលោក Biden បានបង្កជាការលំបាកយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ តែក៏បង្ហាញពីជំហរចង់បន្តការជួបគ្នាផងដែរ។ ដោយឡែក អាមេរិក ក៏បានជំរុញឱ្យមានការសហការគ្នាលើបញ្ហាសំខាន់ៗ បើទោះបីជាមហាអំណាចទាំងពីរនៅបន្ដខ្វែងគំនិតគ្នាលើប្រធានបទមួយចំនួន។

ប្រភព៖ Bloomberg

ads banner