កូរ៉េខាងត្បូង ពិន័យក្រុមហ៊ុន Google ចំនួន ១៧៧លានដុល្លារអាមេរិក ពីបទរារាំងបង្អាក់ការ អភិវឌ្ឍន៍កម្មវិធីរបស់គូប្រជែង ក្នុង ប្រព័ន្ធ ប្រតិបត្តិការ Android

អត្ថបទដោយ៖
AMS OneMinute

គណៈ កម្មការ ពាណិជ្ជកម្ម យុត្តិធម៌ កូរ៉េ (KFTC) រក ឃើញ ថា ក្រុម ហ៊ុន Google ប្រើ កិច្ច ព្រម ព្រៀង ប្រឆាំង ការ បែក បាក់ (AFA) ដើម្បី បង្កើន ភាព លេច ធ្លោ នៃ ទីផ្សារ របស់ ខ្លួន ចាប់ តាំង ពី ឆ្នាំ ២០១១ មក ។

កាល ពី ខែ សីហា កូរ៉េ ខាង ត្បូងបាន អនុម័ត ច្បាប់ ដើម្បី ដាក់ កំហិត លើ គោល នយោបាយ ទូទាត់ប្រា ក់ របស់ Apple Inc និង Google ដែល បង្ខំ ឱ្យ អ្នក អភិវឌ្ឍ កម្មវិធី ប្រើ តែប្រ ព័ន្ធ ទូទាត់ ប្រាក់ តាម ក្រុមហ៊ុន របស់ ខ្លួន ។ ច្បាប់ ចូល ជាធរមាន នៅ ថ្ងៃ ១៤ កញ្ញានេះ អនុញ្ញាត ឱ្យ អ្នក អភិវឌ្ឍ កម្មវិធី ចៀស វាង ការ បង់ កម្រៃ ជើង សារ ដល់ ប្រតិបត្តិករ ធំ ៗ ទាំង នេះ និង អាច ឱ្យ អ្នក ប្រើ ប្រាស់ បង់ ប្រាក់ តាម រយៈ ប្រព័ន្ធ ផ្សេង ៗ វិញ ។

ក្រុម ហ៊ុន Google ឆ្លើយ តប វិញ ដោយ និយាយ ថា ប្រព័ន្ធ ប្រតិបត្តិការ Android បាន ពន្លឿន ការ ច្នៃ ប្រឌិត រួម ទាំង ក្នុង ចំណោម ក្រុម ហ៊ុនកូ រ៉េ និង ធ្វើ ឱ្យ បទ ពិសោធន៍ អ្នក ប្រើ ប្រាស់ កាន់ តែ ប្រសើរ ឡើង ហើយ ថា ខ្លួន នឹង ប្តឹងឧ ទ្ធរណ៍ ចំពោះ ការស ម្រេច ចិត្ត នេះ ព្រោះ សេចក្តី សម្រេច របស់ KFTC ធ្វើ ឱ្យ ខូច គុណ ប្រយោជន៍ ដែល អ្នក ប្រើ ប្រាស់ ។

និយតករ កូរ៉េ និយាយ ថា ភាព លេចធ្លោ នៃ ទីផ្សារ របស់ Google នៅ ក្នុង សង្វៀន ទូរស័ព្ទ ចល័ត ត្រូវ បាន ពង្រឹង ដោយ សារ តែ ការ រាំង ស្ទះ ដៃ គូ ប្រកួត ប្រជែង របស់ ខ្លួន ។

ក្រុម ហ៊ុន Amazon.com Inc និង Alibaba Group Holding Ltd បរាជ័យ ក្នុង ការ បើក ដំណើរ ការ អាជីវកម្ម ទូរស័ព្ទ ចល័ត ខណៈ ពេល ដែល Samsung និង LG មិន អាច បញ្ចេញ ឧបករណ៍ ដូច ជា នាឡិកា ឆ្លាត វៃ និង ឧបករណ៍ បំពង សម្លេង ជាមួយ សេវាកម្ម ថ្មី ទាន់ ពេល វេលា ដោយ សារ តែ ការ រាំង ស្ទះ របស់ Google ។

ប្រភព៖ SCMP

ads banner