មន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានត្រៀមរួចរាល់ហើយដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះដែលមានការឆ្លងនៅមេរោគកូរ៉ូណា

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ មន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានត្រៀមរួចហើយដើម្បីធ្វើការជួយសង្គ្រោះដល់ជនរងគ្រោះ ដែលមានការឆ្លងនៅមេរោគកាចសាហាវកំពង់រាតត្បាតនៅក្នុងតំបន់អាស៊ី ។

អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវេជ្ជបណ្ឌិត លឹមលៀងងួន បានអោយដឹងតាមរយៈទូរស័ព្ទនៅវេលាម៉ោង៩និង២០នាទីថ្ងៃទី២៨មករា២០២០នេះពាក់ពន្ធ័និងជម្ងឺឆ្លងដែលកុំពង់រាតត្បាត នៅក្នុងតំបន់អាស៊ីនេះខាងមន្ទីបានធ្វើការអប់រុំ និងផ្សព្វផ្សាយទៅដល់មណ្ឌល់សុខភាពនិងមន្ទីពេទ្យដោយធ្វើយ៉ាងណាមានការប្រុងប្រយ័ត្ន​តាមដានជាប្រចាំបើមានការកើតនៅមេរោគប្រភេទ កូរ៉ូណា នេះភ្លាមៗសូមបញ្ជូនបន្ទាន់មកមន្ទ្ទីពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់  ។
ប្រធានមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំលោក វិជ្ជបណ្ឌិត ទុំសម្បត្តិ  បានអោយដឹងនៅថ្ងៃនេះផងដែរថាសម្រាប់មន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំងលោកបានត្រៀមរួចរាល់ហើយនៅបន្ទប់សម្រាប់ស្នាក់នៅនិងក្រុមគ្រួពេទ្យជំនាញដើម្បីព្យាបាល ។

ក្នុងនោះប្រធានមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានការសង្សយ័លើបញ្ហា ក្អកខ្លាំង ក្តៅខ្លួន ហៀសំបោសូមបងប្អូនមេត្តារុះរាន់មកកាន់មន្ទីពេទ្យដើម្បីពិនិត្យតាមដាននិងព្យាបាល ពិសេសការធ្វើអនាមយ័នៅតាមលំនៅឋាន លៀងដៃនិងសារប៊ូរៀងរាល់ពេល ។

លោកបានបញ្ជាក់បន្ថែមទៀតថាមកដល់ពេលនេះនៅក្នុងមន្ទីពេទ្យខេត្តនៅមិនទាន់ទទួលបានអ្នកដែលមានផ្ទុកមេរោគ កូរ៉ូណា នៅឡើយទេប៉ុន្តែមន្ទីពេទ្យបានត្រៀមរួចរាល់ហើយដើម្បីធ្វើការសង្គ្រោះងដែរ ។ នៅក្នុងមន្ទីពេទ្យបង្អែក ខេត្តកំពង់ឆ្នាំងក៍ដូចទីសារធារ ដោយសុក្ខារិនណះកូនសិស្សត្រូវគេមើលឃើញថាបានពាក់ម៉ាស់ ការពារសឹងគ្រប់គ្នាដើម្បីបង្កាការពារនៃការរីគរាលដាលនៃជម្ងឺថ្មី កូរ៉ូណាផងដែរ៕ធ.ដ

ដោយ៖ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner