ម៉ូតូ៤០០គ្រឿងរបស់ JICA ប្រគល់ជូនក្រសួងសុខាភិបាល (Video Inside)

ម៉ូតូចំនួន ៤០០គ្រឿង ដែលជាអំណោយរបស់អង្គការ JICA ត្រូវបានប្រគល់ជូនដល់ក្រសួងសុខាភិបាលកម្ពុជា ក្នុងពិធីមួយនាថ្ងៃទី១៥កញ្ញានេះ។ មន្ត្រីក្រសួងសុខាភិបាលបានថ្លែងថាម៉ូតូ៤០០គ្រឿងនោះ នឹងត្រូវ ចែកជូន មន្ដ្រីសុខាភិបាលជួរមុខទូទាំង២៥រាជធានី-ខេត្ដ ដើម្បីប្រើប្រាស់ក្នុងការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩។

ពិធីប្រគល់និងទទួលដែលប្រព្រឹត្តទៅនៅឃ្លាំងឱសថកណ្តាលក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានអញ្ជើញចូលរួមដោយរដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង  និងប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជាលោកស្រី កាមេយ ហារូកុ ។

ប្រធានតំណាងការិយាល័យ JICA ប្រចាំកម្ពុជា បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាល កម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងកូវីដ១៩ ដល់ជនជាតិជប៉ុនទាំងអស់ដែលកំពុងរស់នៅលើទឹកដីកម្ពុជា។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងចាត់ទុកថាអំណោយរបស់អង្គការចៃ កា នាពេលនេះ បានបង្ហាញនូវទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា និងថារាជរដ្ឋាភិបាលកម្ពុជានឹងចងចាំជានិច្ចនូវអំណោយ ចួលរួមប្រឆាំងនឹងជម្ងឺកូវីដ១៩នេះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner