រថយន្ត Prius បុកទ្រូងផ្លូវហេីយហោះទៅបុកបង្គោលភ្លេីងបន្ថែមទៀតបណ្ដាលឲ្យខ្ទេចមួយកំណាត់មុខ

ភ្នំពេញ ៖ រថយន្តម៉ាក Toyota Priusមួយគ្រឿងបេីកបរដោយបុរសម្នាក់ក្នុងយ៉ាងលឿន និងមិនប្រយ័ត្នបានជ្រុលទៅបុកទ្រូងផ្លូវ រួចហោះទៅបុកបង្គោលភ្លេីងបន្ថែមទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១២ និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ នៅចំណុចមុខវត្តនិរោធរង្សុី តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AZ-9606 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកេីតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលទៅបុកទ្រូងផ្លូវហេីយផ្លោងទៅបុកបង្គោលភ្លេីងបន្ថែមទៀត បណ្ដាលឲ្យរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯបង្គោលភ្លេីងខូចខាតបន្តិចបន្ទួចតែប៉ុណ្ណោះ ហេីយក៏មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះដែរ ។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហេីយទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅឯអធិការដ្ឋាននគរបាលច្បារអំពៅ ដេីម្បីរង់ចាំដោះស្រាយបន្តនាពេលក្រោយ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner