រថយន្តស៊េរីទំនើប BMW មួយគ្រឿង ត្រូវរថយន្តដឹកខ្សាច់បេីកកៀរទៅកៀបជាប់បង្គោលភ្លើងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តហុីយ៉ាន់ដាយដឹកខ្សាច់មួយគ្រឿងមិនប្រយ័ត្នបានបួងចង្កូតបត់ស្តាំទៅកៀររថយន្តស៊េរីទំនេីបBMW ទៅកៀបជាប់និងបង្គោលភ្លើងរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខវត្តចាក់អង្រែក្រោម តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុឃើញរថយន្តដឹកខ្សាច់ម៉ាកហុីយ៉ាន់ដាយមួយគ្រឿង ក្បាលពណ៌ទឹកប្រាក់ពាក់ស្លាកលេខកំពង់ចាម3A-4555 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម ខណះមកដល់ចំណុចកេីតហេតុក៏បានស្តាំបម្រុងទៅផ្លូវ៦០ម៉ែត្រ ស្របពេលនោះក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក BMW ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AG-8797បើកបរដោយបុរសជនជាតិចិនស្របទិសគ្នាក៏ត្រូវរថយន្តដឹកដីកៀរទៅកៀបជាប់និងបង្គោលភ្លើងរងការខូចខាតយ៉ាងដំណំ តែក្នុងករណីខាងលើនេះមិនមានអ្នកណាម្នាក់រងរបួសនោះឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះមកដល់ រួចឲ្យភាគីទាំងពីរធ្វើការចរចាគ្នា ដោយភាគីខាងរថយន្តដឹកខ្សាច់ព្រមសងថ្លៃមួយចំនួនទៅលេីភាគីរថយន្តBMW ដើម្បីបញ្ចប់រឿង៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner