ឯកឧត្តម អ៊ិត សំហេង ការពារសេចក្តីព្រាងច្បាប់ ជាមួយគណៈកម្មការទី៨ នៃព្រឹទ្ធសភា
អត្ថបទដោយ៖
ធី ដា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំសហការីប្រជុំពិភាក្សាជាមួយ គណៈកម្មការទី៨ នៃព្រឹទ្ធសភា តាមរយៈ ប្រព័ន្ធវីដេអូអនឡាញ (Zoom) ។
ដើម្បីការពារសេចក្តីព្រាងច្បាប់ « ស្តីពីវិសោធនកម្ម មាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧នៃច្បាប់ ស្តីពីការងារដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ »។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានកិច្ចប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ធ្វើការអនុម័តទាំង-
ស្រុង នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ រួចរាល់ហើយ ។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី និងសហការី
នឹងត្រូវចូលខ្លួន ការពារសេចក្តីព្រាងច្បាប់នេះបន្តទៀត នៅក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា ដែលប្រព្រឹត្តទៅ នាពេលខាងមុខ ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕




