រដ្ឋមន្ត្រី​សុខាភិបាល និង​រដ្ឋមន្ត្រី​បរិស្ថាន ចុះ​ពិនិត្យ​ផ្ទាល់​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​ផ្ទុក​វីរុស​រលាក​សួត​ថ្មី នៅខេត្តព្រះសីហនុ

អត្ថបទដោយ៖
Kien Sereyvuth

​ខេត្ត​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០ នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែលជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្ត​ព្រះសីហនុ ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ទៅពិនិត្យ​ដោយផ្ទាល់​នូវ​ស្ថាន​ភាពបុរស​ជនជាតិ​ចិន​ម្នាក់ អាយុ ៦០​ឆ្នាំ ដែលមាន​ផ្ទុក​វីរុស​រលាក​សួត​ថ្មី​។បុរស​ចិន​នោះ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ (​ពេទ្យ​ចំការចេក​) ដែល​គ្រូពេទ្យ បានដាក់​បុរស​នេះ ក្នុង​បន្ទប់​មួយ​ដាច់ដោយឡែក​តែម្នាក់ឯង​។​

​គិត​មកដល់​ម៉ោង ១០​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០ បុរស​អ្នកជំងឺ​ជនជាតិ​ចិន​រូបនោះ មាន​សភាព​ធម្មតា មិនមាន​ចេញ​អាកា​រៈ​អ្វី​ធ្ងន់ធ្ងរ ឈានដល់​ការសង្គ្រោះ​បន្ទាន់​ឡើយ​។​ បុរស​ជនជាតិ​ចិន ដែល​ឆ្លង​វីរុស កូ​រូ​ណា ប្រភេទ​ថ្មី​នេះ មានឈ្មោះ ចា ជិន​ហួរ (Jia Jianhua) អាយុ ៦០​ឆ្នាំ បានធ្វើ​ដំណើរ​មកពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន មកកាន់​ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ ជាមួយ​ក្រុមគ្រួសារ ៣​នាក់​ផ្សេងទៀត​។ ក្នុងនោះ ក្រោយ​ពិនិត្យ និង​ធ្វើ​វិភាគ​ទាំង​បួន​នាក់​នេះ​រួចមក លទ្ធផល​បង្ហាញថា មាន​វិជ្ជមាន​វីរុស កូ​រ៉ូ​ណា តែ​ម្នាក់​គត់ គឺ​លោក ចា ជិន​ហួរ​។

​លទ្ធផល​ពី​វិទ្យាស្ថាន Pasteur ដែល​បញ្ជាក់​ពី​ការផ្ទុក​មេរោគ​រលាក​សួត​ថ្មី កូ​រ៉ូ​ណា វីរុស លើ​បុរស​ជនជាតិ​ចិន​ម្នាក់នេះ ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានប្រកាស​ក្នុង​សន្និសីទកាសែត កាលពី​យប់​ថ្ងៃ​ចន្ទ ទី​២៧ ខែមករា ឆ្នាំ​២០២០៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner