Jack Wilshere នឹងក្លាយជាកីឡាករទី៧ ប្រសិនបើត្រលប់មក Premier League វិញ

កីឡាករវ័យ២៩ឆ្នាំ Jack Wilshere នឹងជួបពិភាក្សាជាមួយ លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal អំពីការវិលត្រឡប់មក Premier League វិញ ។ បច្ចុប្បន្ន Wilshere បានចាកចេញពីក្រុម Bournemouth ដោយគ្មានតម្លៃខ្លួន ហើយក្នុងឆ្នាំ២០១៨ បានចូលរួមជាមួយក្រុម West Ham ។


ទោះបីជាអតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ មានទំនាក់ទំនងជាមួយលោក Arteta តែត្រូវបានអតីតខ្សែបម្រើ Arsenal លោក David Hillier បានច្រានចោល អំពីការផ្តល់កិច្ចសន្យា ។
សូមបញ្ជាក់ថា ប្រសិនបើ Jack Wilshere អាចផ្ទេរមក Emirates វិញនោះ នឹងក្លាយជាកីឡាករទី៧ ដែលបានត្រលប់មកក្របខ័ណ្ឌ Premier League វិញ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner