រូបភាពនេះបង្ហាញពីកុមារពីរនាក់ដែលបានឆ្លងជំងឺអុតស្វាយពីប្រភពតែមួយនៅថ្ងៃតែមួយ

អត្ថបទដោយ៖
AMS OneMinute

រូបភាពនេះបង្ហាញពីកុមារពីរនាក់ដែលបានឆ្លងជំងឺអុតស្វាយពីប្រភពតែមួយនៅថ្ងៃតែមួយ។ កុមារនៅខាងឆ្វេងមិនបានចាក់វ៉ាក់សាំង ឯកុមារនៅខាងស្តាំបានចាក់វ៉ាក់សាំងរួចតាំងពីនៅជាទារក។

វ៉ាក់សាំងមិនបានបញ្ឈប់គាត់ពីការឈឺទេ ហើយគាត់នៅតែអាចចម្លងមេរោគទៅអ្នកដទៃ ប៉ុន្តែនៅពេលដែលរូបថតនេះត្រូវបានថត កុមារនៅខាងស្ដាំ មានគ្រាប់អុតស្វាយតិចតួចតែប៉ុណ្ណោះ និងស្ទើរតែជាសះស្បើយទៅហើយ។

ដូច្នេះវ៉ាក់សាំងមិនមានប្រសិទ្ធភាព ១០០% ក្នុងការបញ្ឈប់ការឆ្លងមេរោគ ឬការរីករាលដាលនៃមេរោគឡើយ ប៉ុន្តែវាអាចការពារអ្នកពីការឈឺធ្ងន់ធ្ងរ និងកាត់បន្ថយឱកាសនៃការចម្លងមេរោគ។

ដូចគ្នានឹងម៉ាសដែរ វាមិនអាចការពារអ្នកពីការឆ្លងមេរោគទេ តែវាការពារការចម្លងមេរោគពីអ្នកទៅអ្នកដទៃ ពិសេសនៅមុនពេលអ្នកចេញរោគសញ្ញា។ នេះក៏ជាមូលហេតុដែលគ្រូពេទ្យពាក់ម៉ាស់នៅពេលវះកាត់ គឺគ្រូពេទ្យការពារការចម្លងមេរោគទៅអ្នកជម្ងឺ។

📷 Online

ads banner