នគរបាលក្រុងស្វាយរៀងដឹកនាំកម្លាំងចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក
ស្វាយរៀង៖ ដើម្បីថែរក្សាការពារសន្តិសុខសុវត្ថិភាពនិងបង្ក្រាបទប់ស្កាត់បទល្មើសផ្សេងៗក្នុងភូមិសាស្រ្តក្នុងក្រុងស្វាយរៀងលោកកែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី២៨ខែមករា ឆ្នាំ២០២០បានដឹកនាំកម្លាំងនគរបាលក្រុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោកយានយន្តគ្រប់ប្រភេទលើដងផ្លូវដែលមិនគោរពច្បាប់នៅចំណុចរង្វង់មូលក្នុងក្រុងស្វាយរៀង។
លោកកែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាកំលាំងនគរបាលក្រុងតែងតែដឹកនាំកម្លាំងចុះ ត្រួតពិនិត្យចល័តនៅតាមបណ្តោយផ្លូវសំខាន់ៗមួយចំនួនទៅតាមគោលដៅដែលបានកំណត់ក្នុងក្រុងស្វាយរៀង ជាពិសេសសហការជាមួយប្រជាការពារបានដាក់កម្លាំងជិះល្បាត២៤ម៉ោងនៅក្នុងភូមិសាស្ត្រក្នុងក្រុងដើម្បីត្រួតពិនិត្យការពារ សន្តិសុខសុវត្ថិភាពនិងបង្រ្កាបរាល់បទល្មើសៗផ្សេងៗ។
លោកបន្តថាចំពោះការអនុវត្តន៍រឹតបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោកនាពេលនេះគឺធ្វើផាកពិន័យអ្នកដែលមានម៉ូតូអត់ស្លាកលេខ កញ្ចក់មួក និងរថយន្តបើកបរមិនពាក់ខ្សែក្រវ៉ាត់គឺធ្វើជាប្រចាំដូចភ្លៀងរលឹមនៅតាមដង ផ្លូវនានាក្នុងមូលដ្ឋានជាមួយនឹងលោកអធិការរងទទួលផែនចរាចរណ៏ក្រុង។ លោកក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀងទាំងអស់គ្នាត្រូវចូលរួមគោរព ច្បាប់ចរាចរណ៍ឱ្យ បាគ្រប់ៗគ្នា គឺជិះម៉ូតូត្រូវ មានមួកសុវត្ថិភាព កញ្ចក់ និងស្លាកលេខអោយបានត្រឹមត្រូវគឺដើម្បីអ្នកការពារជីវិតខ្លួនឯង៕ធ.ដ