ឧត្តមសេនីយ៍ទោ សោម ស៊ុននាំយកអំណោយជួយឧបត្ថម្ភជូនអតីតយុទ្ធជនពិការ និងពលី ១២គ្រួសារមានជីវភាពខ្វះខាតនៅឃុំបន្ទាយស្ទោង
ខេត្តកំពង់ធំ ៖ សកម្មភាពរបស់ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ មានសភាពរស់រវើក ក្នុងការចុះជួយដល់គ្រួសារអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាត រស់នៅនៅភូមិចន្លុះ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ។
ពិធីចែកអំណោយជូនដល់អតីតយុទ្ធជននេះ ឧត្តមសេនីយ៍ទោ សោម ស៊ុ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព រួមជាមួយនឹងអាជ្ញាធរដែនដី បាននាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនអតីតយុទ្ធជនពិការ គ្រួសារអតីតយុទ្ធជនពលី ក្នុងមួយគ្រួសារទទួលបាននូវ អង្ករ២៥គីឡូក្រាម .មី១កេស.ទឹកត្រី១យួរ .ទឹកសុទ្ធ១យួរ ត្រីខកំប៉ុង១យួរ ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន យកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរបស់បងប្អូនអតីតយុទ្ធជន សំណូមពរអាជ្ញាធរដែនដី អតីតយុទ្ធជននិងប្រជាពលរដ្ឋ ត្រូវចូលរួមការពារខ្លួនជៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងនាំកូកុមារចាប់ពីអាយុ៦ឆ្នាំ ដល់១២ ឆ្នាំ ត្រូវទៅចាក់វ៉ាក់សាំងដើម្បីបង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា ។
ប្រធានសមាគមអតីតយុទ្ធជនខេត្ត បានណែនាំដល់បងប្អូនអតីតយុទ្ឋជន ខិតខំធ្វើស្រែចំការ និងបង្កបង្កើន ផលចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពគ្រួសារឲ្យមានវភាពប្រសើរឡើង និងការប្រុងប្រយ័ត្នក្នុងរដូវវស្សាអាចនិងមានទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗ បណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតនិងទ្រព្យសម្បត្តិ ។
អជ្ញាធរដែនដី ក្រុមគ្រួសារអតីតយុទ្ធជន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ព្រមទាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី រួមទាំងក្រុម ការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ មានសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច ៕
ដោយ ប៊ុន រដ្ឋា




