ក្រសួងបរិស្ថានរៀបចំប្រកួតថតរូប គូរគំនូរ និងការរចនារូបតាមប្រព័ន្ធឌីជីថល ស្តីពីអូហ្សូនថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក

រាជធានីភ្នំពេញ៖ក្រសួងបរិស្ថានរៀបចំការប្រកួតលើវិញ្ញាសារការថតរូប គូរគំនូរដោយដៃ និងការរចនារូបតាមប្រព័ន្ធឌីជីថល ពីការប្រកួតប្រជែងសិល្បៈថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្តីអំពីអូហ្សូនចំពោះបរិយាកាសដើម្បីអបអរសាទរទិវាអូហ្សូនពិភពលោក ១៦ កញ្ញា។
ការចាប់ទទួលពាក្យចូលរួមប្រកួតពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្រសួងបរិស្ថានបានឱ្យដឹងថា ការប្រកួតនេះធ្វើឡើងក្នុងគោលបំណងសំដៅជំរុញផ្សព្វផ្សាយអំពីសារៈប្រយោជន៍ចំពោះបរិស្ថានក្នុងគោលបំណងលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន។ក្រៅពីនេះក៏ជាការជំរុញផ្សព្វផ្សាយអំពីសារៈប្រយោជន៍ចំពោះបរិស្ថានក្នុងគោលបំណង លុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងកាត់បន្ថយការប្រើប្រាស់សារធាតុ ហាយដ្រូភ្លុយអរ៉ូកាបូន (HFCs) ដែលជាសារធាតុមានសក្តានុពលកំដៅសកលខ្ពស់។
បេក្ខជនអាចដាក់ពាក្យចូលរួមប្រកួតប្រជែង ក្នុងកម្មវិធីនេះលើវិញ្ញាសារចំនួន៣ ៖១.ការថតរូប ២.ការគូរគំនូរដោយដៃ ៣.ការរចនារូបតាមប្រព័ន្ធឌីជីថល។
ចំពោះលក្ខខណ្ឌនៃការចូលរួមប្រកួត៖កុមារ ដែលមានអាយុ ក្រោម១៥ឆ្នាំ ជាបុគ្គលឬជាក្រុម ២.បេក្ខជនទូទៅ ដែលមានអាយុច្រើនជាង ១៥ឆ្នាំជាបុគ្គលឬជាក្រុម។បេក្ខជន អាចទំនាក់ទំនងបានតាម ទូរស័ព្ទ/តេឡេក្រាម ទំនាក់ទំនង៖ ០៩៥ ៥៨ ៥៨ ៨៧/ ០៦៩ ៤២ ៨៨ ៩៥។
សម្រាប់ជ័យលាភីបេក្ខជនដែលទទួលបានជ័យលាភី នឹងទទួលបានដូចជា៖
*ជ័យលាភីលេខ ១ ទទួលបានទឹកប្រាក់ ៣,០០០,០០០រៀល និងប័ណ្ណជ័យលាភីព្រមជាមួយពានរង្វាន់
*ជ័យលាភីលេខ ២ ទទួលបានទឹកប្រាក់ ២,០០០,០០០រៀល និងប័ណ្ណជ័យលាភី
*ជ័យលាភីលេខ ៣ ទទួលបានទឹកប្រាក់ ១,០០០,០០០រៀល និងប័ណ្ណជ័យលាភី
សម្រាប់បេក្ខជនដែលទទួលបានជ័យលាភីលេខ ១នឹងតំណាងឱ្យប្រទេសកម្ពុជាដើម្បីចូលរួមប្រកួតថ្នាក់តំបន់ដែលធ្វើនៅប្រទេសថៃ៕ដោយ៖ម៉ាដេប៉ូ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner