១៦ កញ្ញា ២០២១
១. CDC អនុម័តគម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងចំនួន ៣ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោមទំហំវិនិយោគសរុប ៨,៥លានដុល្លារ និងអាចបង្កើតការងារប្រមាណ ៤ពាន់កន្លែង – ថ្មីៗ
២. សហគមន៍កសិកម្មស្វាយ ជំរុញឱ្យកសិករបេះក្តឹបស្វាយផ្គត់ផ្គង់ក្នុងស្រុកវិញ ដោយសារក្តឹបស្វាយមានតម្លៃខ្ពស់ជាងស្វាយធំ និងមានតម្រូវការច្រើន ខណៈបច្ចុប្បន្ន ក្តឹបស្វាយជាង ៩០% នាំចូលពីបរទេស ដែលនាំឱ្យបាត់ចំណូលជាង ២លានដុល្លារក្នុង ១ឆ្នាំ – FN
៣. បណ្ណាល័យចល័តបានកែប្រែទម្លាប់សិស្សពីការដើរលេងច្រើន ងាកមកស្គាល់ពីតម្លៃនៃការអានសៀវភៅឡើងវិញ ខណៈសិស្ស ៧០-៧៥% ក្នុងចំណោមសិស្ស ១១ម៉ឺននាក់ បានខ្ចីសៀវភៅពីបណ្ណាល័យចល័តយកទៅអាន – RFI
៤. អូស្ត្រាលី នឹងទិញមីស៊ីល Tomahawk របស់អាមេរិករយៈចម្ងាយឆ្ងាយភ្លាមៗ បន្ទាប់ពីបង្កើតសម្ព័ន្ធភាពថ្មីជាមួយអាមេរិក និងអង់គ្លេស ដើម្បីពង្រឹងសមត្ថភាពយោធាក្នុងពេលប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងឡើងជាមួយចិន – Reuters
៥. ប្រជាជនចិនលើស ១ពាន់លាននាក់ហើយ បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩គ្រប់ដូស ដែលស្មើនឹងជាង ៧០% នៃចំនួនប្រជាជនចិនសរុបជិត ១.៤ពាន់លាននាក់ – Xinhua
