ក្រសួងប្រៃសណីយ៍ជូនដំណឹងពីកាលបរិច្ឆេទប្រឡងជ្រើសរើសមន្ត្រីក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍ឆ្នាំ២០២១

រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២១នេះបានចេញសេចក្តីជូនដំណឹងមួយ ស្តីពីកាលបរិច្ឆេទប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍ ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ។
ក្រសួងបានបញ្ជាក់ថា បេក្ខជនដែលបានដាក់ពាក្យប្រឡងរួច សូមពិនិត្យមើលអ៊ីមែលដើម្បីទទួលបានព័ត៌មានលម្អិតពីការចូលរួមប្រឡងសាកល្បង៖
១)ប្រឡងសាកល្បង៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨ : ០០នាទីព្រឹក
២) ប្រឡងក្របខណ្ឌ៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨ : ០០នាទីព្រឹក
សម្រាប់បេក្ខជនដែលប្រឡងជាប់វិញ្ញាសាសរសេរតាមប្រព័នអនឡាញ នឹងត្រូវចូលរួមប្រឡងវិញ្ញាសាកសួរផ្ទាល់មាត់៕ដោយ៖ម៉ាដេប៉ូ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner