រដ្ឋមន្ត្រីក្រសួងបរិស្ថានចូលរួមជាមួយប្រទេស១៩៨ប្រារព្ធទិវាអូហ្សូនពិភពលោក (Video Inside)

កម្ពុជាបានចូលរួមជាមួយនឹងប្រទេស១៩៨លើសកលលោកថ្ងៃនេះ ក្នុងទិវាអូហ្សូនពិភពលោក។ ពិភពលោក កំពុងរងនូវការបំផ្លាញស្រទាប់អូហ្សូន។ សារធាតុបំផ្លាញស្រទាប់អូហ្សូន​គឺជាសារធាតុដែលមានសក្តានុពល ធ្វើឲ្យកើនកម្តៅខ្ពស់នៃផែនដី។

រដ្ឋមន្ត្រីក្រសួងបរិស្ថានលោកសាយសំអាល់នៅថ្ងៃទី១៦កញ្ញាដែលមានការប្រា រព្ធទិវាអូហ្សូននេះ បានធ្វើលិខិតមួយសម្តែងក្តីអបអរនិងចូលរួម និងលិខិតបានបញ្ជាក់នូវការចូលរួមរបស់រាជ រដ្ឋាភិបាលកម្ពុជាបញ្ឈប់ការប្រើប្រាស់សារធាតុ Chloroflurocarbons  ស្របតាមកាតព្វកិច្ចដែលមានចែងក្នុងពិធី សារម៉ុងរ៉េអាល់។

សារលិខិតរបស់លោករដ្ឋមន្ត្រីសាយសំអាល់ បានសរសេរថា «កម្ពុជាប្តេជ្ញាបន្តចូលរួមជាមួយ សហគមន៍អន្តរជាតិក្នុងការអនុវត្តឲ្យបានជោគជ័យនូវរាល់កាតព្វកិច្ចរបស់ខ្លួនសម្តៅធានាឲ្យបាននូវប្រសិទ្ធភាព នៃការកាត់បន្ថយនិងការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុមានសក្តានុពល ធ្វើឲ្យកើនកម្តៅខ្ពស់។

សារលិខិតរបស់រដ្ឋមន្ត្រីបរិស្ថានកម្ពុជាបានរំពឹងថាការរួមគ្នារបស់ពិភពលោក នឹងសង្ឃឹម ថាស្រទាប់អូហ្សូន នឹងអាចរួមភ្ជិតមកវិញ នៅក្នុងទសវត្សឆ្នាំ២០៥០ខាងមុខនេះ។ ទិវាអូហ្សូនពិភពលោកឆ្នាំ ២០២១ នេះបានស្ថិតក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់ បានជួយថែរក្សាយើង, ម្ហូបអាហារនិងវ៉ាក់សាំងរបស់ យើងឲ្យត្រជាក់»៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner