តុលាការកាត់ទោសកំបាំងមុខអតីតមន្ត្រីនគរបាលបាញ់សម្លាប់ជាងកាត់សក់ (Video Inside)

តុលាការបានកាត់ទោសកំបាំងមុខដាក់គុក១៣ឆ្នាំនៅថ្ងៃនេះ ដល់អតីតមន្ត្រីនគរបាលម្នាក់ដែលជាឃាតករ បាញ់សម្លាប់បុរសជាងកាត់សក់អាយុ៣០ឆ្នាំម្នាក់។

ព្រឹត្តិការណ៍បាញ់សម្លាប់បុរសឈ្មោះ សុខ សុកេន បានកើត ឡើងប្រមាណមួយឆ្នាំមកហើយក្នុងហេតុការណ៍ឈ្លោះប្រកែកគ្នាមួយក្នុងយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ។

អតីតមន្ត្រីនគរបាលឈ្មោះ លី ថារិយ អាយុ៣០ឆ្នាំ នៃស្នងការដ្ឋាននគរបាល រាជធានី បានរត់គេចខ្លួនបាត់មិន ដឹងស្ថិតនៅទីណានោះឡើយ។ ក្នុងការប្រកាសសាលក្រមថ្ងៃនេះ ក្រៅពីការ ដាក់ទោសជាប់គុក១៣ឆ្នាំ, ឈ្មោះ លី ថារិយ ដែលគេចខ្លួននោះ ត្រូវតុលាការបង្គាប់ការសងប្រាក់ទៅជន រង គ្រោះចំនួន១៥ម៉ឺនដុល្លារថែមទៀត។

មន្ត្រីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានថ្លែងថារហូតមកទល់ ពេល នេះ គេនៅស្វែងតាមចាប់ខ្លួន អតីត មន្ត្រីនគរបាលជាឃាតករនោះជាបន្តដើម្បីការអនុវត្តទោសតាមច្បាប់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner