ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ជូនកុមារអាយុពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ជូនកុមារអាយុពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ។ បន្ទាប់មក សម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មាន នៅវិមានសន្តិភាព។

សូមរំលឹកថា តាមរយៈសារសំឡេងពិសេស នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសសម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ សម្រាប់កុមារចាប់ពីអាយុ ៦ឆ្នាំ ដល់១២ឆ្នាំ ។ សម្ដេចថា បើយើងមិនចាក់ជូនកុមារពីអាយុ ៦ឆ្នាំទៅ ១២ឆ្នាំទេ យើងមិនអាចឈានទៅបើកសាលាបឋមសិក្សាបានទេ ព្រោះអាយុនេះ គឺអាយុនៅក្នុងក្របខណ្ឌបឋមសិក្សា ហើយយើងបើកតែអនុវិទ្យាល័យ និងវិទ្យាល័យ ដូច្នេះធ្វើឲ្យមានបញ្ហាលំបាក ម្យ៉ាងទៀត វ៉ាក់សាំង ក៏បានសិក្សានៅតាមប្រទេសនានា ហើយគេក៏បានប្រើប្រាស់សម្រាប់ក្មេងដែលមានអាយុក្រោម ១២ឆ្នាំរួចមកហើយដែរ។

សម្ដេចតេជោ បន្តថា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានផ្ដល់ឱ្យអំពីស្ថិតិថា កុមារមានអាយុពី ៦ឆ្នាំដល់១២ឆ្នាំ មានត្រឹមតែ ១លាន៨សែននាក់ជាងប៉ុណ្ណោះ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner