អាជីវកម្មពាក់ព័ន្ធវិស័យទេសចរណ៍កាន់តែបន្តធ្លាក់ចុះ (Video Inside)
តួលេខចំនួនភ្ញៀវទេសចរក្នុងរយៈ៧ខែឆ្នាំ២០២១ក្នុងស្ថានភាពដែលជម្ងឺកូវីដ១៩កំពុងតែបន្តការរាតត្បាតនេះ កាន់តែបន្តធ្លាក់ចុះបើប្រៀបធៀបនឹងឆ្នាំមុន។
មន្ត្រីក្រសួង ទេសចរណ៍ លោក តុប សុភ័ក បានថ្លែងថាក្នុងរយៈ ពេល៧ខែឆ្នាំ២០២១នេះ កម្ពុជាមានភ្ញៀវទេសចរជាតិ និង អន្តរជាតិសរុបចំនួនជាង២លាននាក់ទេ, ក្នុងនោះមាន ភ្ញៀវទេសចរជាតិចំនួនជាង២លាន១សែននាក់ ដែល ថយចុះ៣៨ភាគរយ, ចំណែកភ្ញៀវទេសចរបរទេស មាន ជាង១៥ម៉ឺននាក់ ដែលថយចុះ៩០ភាគរយ។
ក្រសួងទេសចរណ៍បានថ្លែងថា ការរាតត្បាតជំងឺកូវីដ-១៩ ក្នុង រយៈពេល២ឆ្នាំពេញមកនេះ បានធ្វើឲ្យអាជីវកម្មទេសចរណ៍សរុបចំនួនជាង៩ពាន់កន្លែង បានជួបនឹងវិបត្តិ ក្នុង នោះមានអាជីកម្មផ្សេងៗ និងអាជីវកម្មទេសចរណ៍សរុបជិត៤ពាន់កន្លែងត្រូវបានបិទទ្វារ។ អាជីកម្ម ដែលរង ប៉ះពាល់នោះ រួមមានសណ្ឋាគារចំនួន២៦កន្លែងត្រូវបានបិទទ្វារ និងបានផ្អាកចំនួន៣៤៣កន្លែង។
ផ្ទះសំណាក់ ចំនួន១៤៦កន្លែងត្រូវបិទទ្វារ និងផ្អាក៤១២កន្លែង, ភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន១៤២កន្លែង បានបិទទ្វារ និងផ្អាក៤៨៦កន្លែង, រមណីយដ្ឋានទេសចរណ៍ផ្អាកចំនួន២៨កន្លែង, សហគមន៍ទេសចរណ៍ផ្អាក១៧កន្លែង, បិទ កន្លែងម៉ាស្សានិងស្ប៉ាចំនួន១៩កន្លែង និងផ្អាក៦៦៨កន្លែង, បិទខារ៉ាអូខេចំនួន៣៥កន្លែង និងផ្អាក៨៤៤កន្លែង, បិទរង្គសាលនិងកន្លែងឌីស្កូតែកចំនួន៣កន្លែង និងផ្អាក១៥៣កន្លែង, បិទបៀហ្គាឌិនចំនួន២កន្លែង និងផ្អាកចំនួន ៧៧កន្លែង,បិទកីឡាទេសចរណ៍ចំនួន៣កន្លែង និងផ្អាកចំនួន២៧កន្លែង៕