នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក រឹតបន្តឹងអ្នកឆ្លងកាត់ប៉ុសិ៍្តត្រូវពាក់ម៉ាស់ដើម្បីការពារជំង្ងឺឆ្លង
កំពត៖ នគរបាលប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ក្នុងរយៈពេល២ថ្ងៃនេះមានការត្រួតពិនិត្យអ្នកធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍មុន និងចូលទឹកដីកម្ពុជាតម្រូវអោយពាក់ម៉ាស់ឲ្យបានគ្រប់គ្នាខណៈពេលមានមេរោគថ្មីមួយឈ្មោះកូរ៉ូណាវីរុសផ្ទុះឡើងនៅប្រទេសចិន។
លោកឧត្តមសេនីត្រីយ៍ជុំប៊ុណ្ណារត្ន័នាយនគរបាលប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិព្រែកចាកបានប្រជុំជាមួយមន្ត្រីនគរបាលនិងមន្ត្រីគយនិងគ្រូពេទ្យប្រចាំការនៅច្រកទ្វារព្រំដែនកាលពីព្រឹកថ្ងៃទី២៦/២៧ មករានេះ អោយមន្ត្រីនគរបាលទាំងអស់កំពង់បំពេញភារកិច្ចរបស់ខ្លួនពាក់ម៉ាស់អោយបានគ្រប់គ្នាការពារមេរោគប្រភេទថ្មីមួយនេះ។
លោកឧត្តមសនីយ៍ជុំប៊ុណ្ណារត្ន័បានដាក់កម្លាំងបន្ថែមនៅច្រកព្រំដែនអោយជួយចែកម៉ាស់ជូនអ្នកធ្វើដំណើរជនជាតិផ្សេងៗ ក៏ដូចជាជនជាតិវៀតណាមផងដែរ។ ព្រោះថាមនុស្យគ្រប់រូបយើងមិនទាន់ដឹងថាតើអ្នកណាមួយកើតមានជម្ងឺនេះនៅក្នុងខ្លួនដែរ។លោកឧត្តមសេនីយត្រីជុំប៊ុណ្ណារត្ន័និយាយប្រាប់អោយដឹងនៅព្រឹកថ្ងៃទី២៧មករានេះថា ដោយឡែកជនជាតិចិនប៉ុន្មានថ្ងៃចុងក្រោយនេះមិនបានឃើញធ្វើដំណើរឆ្លងកាត់ច្រកទ្វាព្រំដែនអន្តរជាតិព្រែកចាកនេះទេ។
លោកឧត្តមសេនីយ៍ត្រីជុំប៊ុណ្ណារត្ន័អះអាងថាទោះជាមានស្ថានភាពបែបនេះក៏ដោយអ្នកធ្វើដំណើរនៅឆ្លងកាត់ព្រំដែនជាធម្មតា។ដោយឡែកក្រុមគ្រូពេទ្យក៏កំពង់ដាក់ឧប្បករណ៍តាមដានផងដែរនៅច្រកទ្វាព្រំដែនអន្តរជាតិព្រែកចាក។រូបថតនគរបាលច្រកទ្វាចែកម៉ាក់ពាក់ដល់អ្នកធ្វើដំណើរឆ្លងកាត់ព្រំដែនកាលពីព្រឹកមិញ៕ធ.ដ