អប្សរាព្រឹកនេះ ១៨ កញ្ញា ២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលត្រូវបានគេចាត់ទុកជាយុទ្ធនាការប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារអាយុជីវិតកុមារពីជំងឺកាចសាហាវកូវីដ១៩។ ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំនេះ ធ្វើឡើងនៅវិមានសន្តិភាព។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖
H4 សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទីផ្សារសេរី រដ្ឋមិនអាចលូកដៃកំណត់តំលៃបានទេ វ៉ាក់សាំងឯកជន គឺជាការជួយដូររវាងអ្នកលក់ និងអ្នកទិញ ចំណុចនេះ សម្តេចលើកឡើងថា ក្រុមជ្រុលនិយមមួយចំនួន មិនទាន់ស្គាល់សេដ្ឋកិច្ចច្បាស់ទេ ដែលចោទសម្តេចថា កុម្មុយនីស្ត តែបែរជាបង្ខំអោយធ្វើសេដ្ឋកិច្ចបែបកុម្មុយនីស្តទៅវិញ ។…ឃ្លីប…
H3 ទេសចរណ៍វ៉ាក់សាំង អាចជាមុខព្រួញ និង ចាំបាច់សម្រាប់សេដ្ឋកិច្ចកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថា អ្នកដែលចាក់វ៉ាក់សាំងគ្រប់ចំនួន អាចធ្វើដំណើរទេសចរណ៍មកកម្ពុជាបាន។ កម្ពុជានឹងបើកអោយមាន ទេសចរណ៍វ៉ាក់សាំង ដើម្បីផលប្រយោជន៍ប្រជាជន។…ឃ្លីប…
H5 វ៉ាក់សាំងទេសចរណ៍កម្ពុជា ប្រហែលជាត្រូវការចិនមុនគេ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ត្រង់ចំណុចនេះ សម្តេចតេជោ បានដាស់តឿនដល់អ្នកវិភាគ មួយចំនួន កុំឲ្យហួសព្រំដែនរបស់ខ្លួន ដែលឈានដល់បទល្មើសជាក់ស្តែង រដ្ឋាភិបាលកម្ពុជាស្របច្បាប់ នឹងមិនអនុញ្ញាឲ្យក្រុមឧទ្ទាមជ្រុលនិយមណា មកបំផ្លាញប្រទេសបានឡើយ។…ឃ្លីប…(17:17)
H6 សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចូលស្តាប់ចូល Zoom របស់ក្រុមប្រឆាំង ប្រហែល២០ដងហើយ ការប្រជុំរបស់ពួកប្រឆាំង នៅកន្លែងណាក៏មានមនុស្សរបស់សម្តេចបញ្ជូន link និងកូដ មកឱ្យសម្តេចដែរ សម្តេចថា នេះមិនមែនជាការរំលោភសិទ្ធិឯកជននោះទេ ប៉ុន្តែពួកអ្នកឯកកំពុងតែពិភាក្សាអំពីការពង្រឹងកងកម្លាំង ដែលជាអំពើក្បត់ជាតិ៕…ឃ្លីប…(8:56)
H7 សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ការលេងល្បែងនយោបាយបែបនេះ គឺមិនអាចឈ្នះសម្តេចជារៀងរហូត ព្រោះថាពួកនេះ មិនដែលនិយាយត្រង់ទេ ក្រុមនេះបើទោះជាសម្តេចតេជោ បបួលស្បថ ដាក់ជីវិត ក៏មិនហ៊ានដែរ ៕…ឃ្លីប…(8:53)
វគ្គទី២៖សុវត្ថិភាពសង្គម
H8 សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គ្មានត្រូវការចរចាជាមួយ នរណាទេ សម្តេចត្រូវការដោះស្រាយបញ្ហាកូវីដជូនប្រជាពលរដ្ឋកម្ពុជា ។…ឃ្លីប…
H9 សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកផ្តល់យោបល់៦យ៉ាង ចង់បង្កើតរដ្ឋាភិបាលក្រៅប្រទេសថា កុំព្រហើយ កុំបំផ្លាញដល់ផលប្រយោជន៍ជាតិអោយសោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនបានមានគំនិតក្នុងការចង់ធ្វើច្បាប់អភ័យឯកសិទ្ធិនោះទេ៕…ឃ្លីប…(7:35)
SB1 នៅថ្ងៃទី១ នៃការបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនកុមារ ក្នុងរាជធានីភ្នំពេញ មានកុមារច្រើនក្លាហាន មកចាក់វ៉ាក់សាំង ព្រោះចង់ចូលរៀន នៅពេលខាងមុខ ៕ …ឃ្លីប (សម្បត្តិ +ស្រីណុច)
D9 ថ្ងៃបើកនូវយុទ្ធនាការ ចាក់វ៉ាក់សាំងដំបូង ជូនកុមារអាយុ៦ឆ្នាំដល់១១ឆ្នាំ ក្នុងក្របខ័ណ្ឌទូទាំងខេត្តបាត់ដំបង មានកុមារចំនួន៧០០នាក់ នៅក្នុងក្រុងបាត៎ដំបង បានទទួលការចាក់វ៉ាក់សាំង “ឥតគិតថ្លៃ” ៕…អានផ្ទាល់(ដោយ៖អ៊ុក សំអាន)
Z1 ផ្ទះឆ្នៃពីទូកុងតឺន័រដ៏ធំមួយកន្លែងជាប់ផ្លូវថៃហ្គរ ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង ៕…អានផ្ទាល់
ខេត្តសៀមរាប
D2 រដ្ឋបាលខេត្តសៀមរាប ប្រគល់សម្ភារៈប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវិដ១៩ ជូនដល់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ៕…អានផ្ទាល់(ដោយ៖សុខា រិទ្ធ)
D10 អាជ្ញាធរខេត្តសៀមរាប ចុះត្រួតពិនិត្យ នឹងណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់តំបន់ចុងឃ្នៀស ចំណុចផែត្រី បន្ទាប់ពីរដ្ឋបាលខេត្ត បានសម្រេចកំណត់ជា “តំបន់ក្រហម” ក្នុងក្រុងសៀមរាប ដើម្បីទប់ស្កាត់ ការឆ្លងរីករាលកូវិដ.១៩ ៕…អានផ្ទាល់(ដោយ៖សៀន សុផាត)
ខេត្តស្វាយរៀង
BH8 មន្ត្រីជំនាញបន្តរកឃើញ ពពុះសណ្ដែក មានសារធាតុគីមី បូរ៉ាក់ ៧kg និងទំនិញខូចគុណភាពមួយចំនួន នៅផ្សារប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក នុត នាង + កាត់ត លោក សរមៀត ប៊ុនហុក)
វគ្គទី៣៖រាយការណ៍តាមខេត្ត
ខេត្តកំពត
BH5 ឯកឧត្តម ជាវ តាយ លើកទ្បើងថា មន្ត្រីបក្សត្រូវមានឆន្ទៈស្មោះត្រង់ បម្រើបក្ស និងប្រជាពលរដ្ឋ ដោយមិនប្រកាន់បក្សពួក ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក សិលា សារិន)
ខេត្តកំពង់ស្ពឺ
D1 សាលារៀនរដ្ឋ និងឯកជនជាង ៩០% ក្នុងខេត្តកំពង់ស្ពឺ នឹងត្រូវបើកឱ្យដំណើរការឡើងវិញចាប់ពីថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ ៕…អានផ្ទាល់(ដោយ៖ម៉ុន សំអាត)
D4 អាជ្ញាធរខេត្តកំពង់ស្ពឺ ដាក់ចេញនូវវិធានការរដ្ឋបាលរយៈពេលមួយសប្តាហ៍ទៀត ខណៈហាងមួយលួចបើកស្ងាត់ៗមិនខ្លាចការឆ្លងជំងឺកូវីដ-១៩ប្រភេទថ្មី ៕…អានផ្ទាល់(ដោយ៖ម៉ុន សំអាត)
D5 ខេត្តព្រះវិហារ បើកយុទ្ខនាការ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីត១៩ ជូនដល់កុមារអាយុ៦ឆ្នាំ ដល់អាយុក្រោម១២ នៅក្នុងខេត្ត៕…លោក ឈឿន ចាន់ …ឃ្លីប…
ខេត្តកំពង់ធំ
BH4 ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ប្រឆាំង កូវីដ១៩ ជូន កុមារ អាយុ ៦ឆ្នាំដល់១២ឆ្នាំ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក ប៊ុន រដ្ឋា)
ខេត្តបន្ទាយមានជ័យ
D7 កងការពារ ព្រំដែនគោកលេខ ៥០៣. ឃាត់ខ្លួនមេខ្សល់ និងពលករ លួចឆ្លងដែនចូលទឹកដីថៃ ។…លោក គៀន ច័ន្ទហ៊ីន…ឃ្លីប…
D8 អាជ្ញាធរខេត្តបន្ទាយមានជ័យ បានធ្វើការបិទខ្ទប់វត្តអារាមចំនួន២វត្ត ស្របពេលបុណ្យវេនកាន់បិណ្ឌ ខិតជិតមកដល់។ …លោក គៀន ច័ន្ទហ៊ីន…ឃ្លីប…
វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ
BT1 វិទ្យាល័យហ៊ុន សែន មិត្តភាព ក្នុងក្រុងព្រះសីហនុ ទទួលបានជ័យលាភីមេដាយមាសសាលាមេត្រីបរិស្ថានឆ្នាំ២០២១៕…អានផ្ទាល់
D3 ក្រសួងការពារជាតិ បិទបញ្ចប់វគ្គការងាររដ្ឋបាល ជំនាន់ទី១ ឆ្នាំ២០២០ និងបន្តបើកវគ្គ ជំនាន់ទី២ ឆ្នាំ២០២១ ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…(ដោយ៖ ជា សេឌី)
D6 ទេសរដ្ឋមន្ត្រី គន់ គីម ថ្លែងគូសបញ្ជាក់ថា ជាកិត្តិយសយ៉ាងធំធេងសម្រាប់អតីតយុទ្ធជន ដែលសម្តេចតេជោយកប្រាក់រង្វាន់ ១លានដុល្លារ សាងសង់ផ្ទះជូន ៕…អានផ្ទាល់ …(ដោយ៖ ជា សេឌី)
BT2 ក្រុមហ៊ុន គីណូ ឃ៊ែរ ខនស៊ូមមឺ (ខេមបូឌៀ) ឧបត្ថម្ភភេសជ្ជៈ និងសម្ភារមួយចំនួន ដល់កាកបាទក្រហមកម្ពុជា ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក គ្រី សម្បត្តិ)
BT3 សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសាខាសមាគមនារី ក្រសួង/ស្ថាប័ន រាជធានី-ខេត្តទូទាំងប្រទេស ឧបត្ថម្ភថវិកា ១៤.០០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយសាងសង់ផ្ទះ ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក គ្រី សម្បត្តិ)
BT4 ក្រុមហ៊ុន អេស ខេ សេវេន ខាមបូឌា ឯ.ក ឧបត្ថម្ភ អាល់កុលចំណុះ ១លីត្រ ៥០០កេសស្មើនឹង ៦.០០០ដប និងអាល់កុលចំណុះ ២លីត្រ ២០០កេស ស្មើនឹង ១.២០០ដប ដល់កាកបាទក្រហមកម្ពុជា ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក គ្រី សម្បត្តិ)
BH3 អំណោយស្បែកជើងចុះទឹក របស់ឯកឧត្តម ហ៊ុន ម៉ាណែត ចំនួន៨០០គូរ បានប្រគល់ជូនក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ ក្រចេះ និងស្ទឹងត្រែង ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត បញ្ជូលសម្លេង លោក សរមៀត ប៊ុនហុក)
——–សូមជូន ហោរាសាស្ត្រ
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១៕…ឃ្លីប…